តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​កិច្ច​សន្យា​ប្តូរ​រូបិយប័ណ្ណ​ទុក​មុន

សេវា​កិច្ច​សន្យា​ប្តូរ​រូបិយប័ណ្ណ​ទុក​មុន

សេវាកិច្ច​សន្យា​ប្តូរ​រូបិយប័ណ្ណ​ទុក​មុន គឺ​ជា​ការ​ព្រមព្រៀង​ទិញ-លក់​រូបិយវត្ថុ ឬ​រូបិយប័ណ្ណ​ណា​មួយ រវាង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​អតិថិជន ដោយ​អត្រា​ប្តូរ​ប្រាក់​ត្រូវ​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​ទូទាត់​​រូបិយវត្ថុ ឬ​រូបិយប័ណ្ណ​នោះ នៅ​កាលបរិច្ឆេទ​ជាក់លាក់ នា​ពេល​អនាគត ។

អត្ថប្រយោជន៍

  • បង្ការ​ហានិភ័យ​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ដោយ​ការ​ប្រែប្រួល​អត្រា​ប្តូរ​ប្រាក់ នៅ​ពេល​អនាគត
  • អាច​ទទួល​បាន​ប្រាក់​ចំណេញ ប្រសិនបើ​អត្រា​ប្តូរ​ប្រាក់​នៅ​លើ​ទីផ្សារ​ល្អ​ជាង​អត្រា​ដែល​បាន​ព្រម​ព្រៀង
  • មាន​ឱកាស​ប្រើប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​ទៀត របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី

លក្ខណៈពិសេស

  • អត្រា​ប្តូរ​ប្រាក់​ត្រូវ​បាន​កំណត់​ទុក​ជា​មុន សម្រាប់​ជា​មធ្យោបាយ​ក្នុង​ការ​ទូទាត់​រូបិយវត្ថុ ឬ​រូបិយប័ណ្ណ​​នៅ​កាល​បរិច្ឆេទ​ដែល​បាន​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​កិច្ចសន្យា
  • កិច្ចសន្យា​អាច​ធ្វើ​ឡើង​រវាង​រូបិយវត្ថុ​ក្នុង​ស្រុក និង​រូបិយប័ណ្ណ​បរទេស ឬ​រវាង​រូបិយប័ណ្ណ​បរទេស
  • កិច្ចសន្យា មាន​រយៈពេល​ចាប់ពី ៣ថ្ងៃ​ រហូតដល់ ៦ខែ

ប្រភេទ​ប្រាក់ ទំហំ​សាច់ប្រាក់ និង​រយៈពេល​កិច្ចសន្យា

  • ធនាគារ​អេស៊ីលីដា ភីអិលស៊ី ទទួល​ទិញ ឬ​លក់​ជូន​អតិថិជន​នូវ​រូបិយវត្ថុ និង​រូបិយប័ណ្ណ​​ផ្សេងៗ​ដូចជា ៖ ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​អឺរ៉ូ ប្រាក់​ដុល្លារ​អូស្ត្រាលី ប្រាក់​បាត​​ថៃ ប្រាក់​ដុង​វៀតណាម និងរូបិយប័ណ្ណ​ផ្សេងៗ​ទៀត អាស្រ័យ​លើ​សក្តានុពល​ទីផ្សារ​ជាក់ស្តែង
  • កិច្ចសន្យា​ប្តូរ​រូបិយប័ណ្ណ​ទុកមុន មាន​ទំហំ​ចាប់​ពី ១០.០០០ ដុល្លារ​អាមេរិក ឬ​សមមូល ឡើង​ទៅ
  • កិច្ចសន្យា​ប្តូរ​រូបិយប័ណ្ណ​ទុក​មុន មាន​រយៈពេល​អតិបរមា ០៦ខែ

លក្ខខណ្ឌ​តម្រូវ

  • ត្រូវ​ទំនាក់ទំនង​មក​សាខា​ធនាគារ​អេស៊ីលីដា​ ដើម្បី​សាកសួរ​ព័ត៌មាន​សេវាប្តូរ​រូបិយប័ណ្ណ​ទុកមុន ដូចជា ប្រភេទ​រូបិយប័ណ្ណ ទំហំ​ទឹកប្រាក់ និង​កាលបរិច្ឆេទទូទាត់​ជាដើម ។
  • ត្រូវមាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា (ករណី​គ្មាន​គណនី ត្រូវ​បំពេញ​ពាក្យស្នើសុំ​បើក​គណនី​ជាមុន) ។
  • បំពេញ​ពាក្យស្នើសុំ និង​ចុះកិច្ចសន្យា​ប្តូរ​រូបិយប័ណ្ណ​ទុកមុន ។
  • ត្រូវមាន​សាច់ប្រាក់​នៅក្នុង​គណនី​សម្រាប់​តម្កល់​ធានា ១០ភាគរយ នៃ​ចំនួន​ទឹកប្រាក់​សរុប​ក្នុង​កិច្ចសន្យា ។
  • ត្រូវមាន​សាច់ប្រាក់​គ្រប់គ្រាន់​នៅក្នុង​គណនី​ មុន​ថ្ងៃទូទាត់​ចំនួន​មួយថ្ងៃ​នៃថ្ងៃធ្វើការ ឬ​នៅថ្ងៃ​ទូទាត់​ក្នុង​ម៉ោងធ្វើការ ដើម្បី​ឱ្យ​ធនាគារ​អាច​ទូទាត់​សាច់ប្រាក់​ប្តូរបាន នៅ​ថ្ងៃប្រសិទ្ធភាព​ដែលបាន​ព្រមព្រៀង ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២២៥   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៦៧៥   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប