តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព

សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព

សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព គឺ​ជា​ប្រភេទ​សេវា​បញ្ញើ​មួយ ដែល​ធនាគារ​ទទួល​ថែរក្សា គ្រប់គ្រង និង​ចាត់ចែង​រាល់​ទ្រព្យ​សម្បត្តិ ដូចជា​ឯកសារ​និង​វត្ថុ​មាន​តម្លៃ​ផ្សេងៗ ដែល​អតិថិជន​បាន​ដាក់​បញ្ញើ​ជា​មួយ ។ ធនាគារ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​ខូច​ខាត ឬ​បាត់​បង់​នូវ​ទ្រព្យ​សម្បត្តិ​ដែល​អតិថិជន​បាន​ដាក់​បញ្ញើ ។

ដោយ​ឡែក ចំពោះ​ធនាគារ​អេស៊ីលីដា សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព​នាពេល​បច្ចុប្បន្ន​នេះ ទទួល​ថែរក្សា គ្រប់គ្រង និង​ចាត់ចែង​តែ​ឯកសារ​មាន​តម្លៃ​ផ្សេងៗ ដែល​អតិថិជន​បាន​យក​មក​ដាក់​បញ្ញើ​តែ​ប៉ុណ្ណោះ ដែល​រួមមាន​ដូចជា ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ លិខិត​បណ្តាំ​មរតក​ឬ​ពិន័យកម្ម ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍ អនុស្សរណៈ​និង​លក្ខន្តិកៈ​របស់​អង្គការ​ឬ​ក្រុមហ៊ុន គោលការណ៍​របស់​ស្ថាប័ន និង​ឯកសារ​មាន​តម្លៃ​ផ្សេងៗ​ទៀត ។

អត្ថប្រយោជន៍

  • ការ​ចំណាយ​លើ​កម្រៃ​សេវា​សមរម្យ
  • រក្សាការ​សម្ងាត់ និង​មាន​សុវត្ថិភាព​ខ្ពស់
  • មាន​ភាព​ងាយ​ស្រួល ហើយ​ការបម្រើ​រហ័ស​ទាន់​ចិត្ត
  • កាត់​បន្ថយ​រាល់​ការ​ខូចខាត ឬ​បាត់បង់​ឯកសារ​មាន​តម្លៃ​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ដោយ​យថាហេតុ ។

លក្ខណៈ​ពិសេស

  • ទទួល​បញ្ញើ​តែ​ឯកសារ​មាន​តម្លៃ
  • ទទួល​បញ្ញើ​តែ​ឯកសារ​ច្បាប់​ដើម​ប៉ុណ្ណោះ
  • ឯកសារ​ដែល​អតិថិជន​បាន​ដាក់​បញ្ញើ ត្រូវ​រក្សាទុក​ក្នុង​ប្រអប់​សុវត្ថិភាព
  • ផ្តល់​វិញ្ញាបនបត្រទទួល​បញ្ញើ​ឯកសារ​ជូន​អតិថិជន
  • មាន​តែ​អ្នក​ដាក់​ផ្ញើ​តែ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ដក​ឯកសារ​ដែល​បាន​ដាក់​បញ្ញើ​ត្រឡប់​វិញ ។

កម្រៃ​សេវា

ប្រភេទ​ឯកសារ កម្រៃ​សេវា​ក្នុង​មួយ​ឆ្នាំ
លិខិត​បណ្តាំ​មរតក ឬ​ពិន័យកម្ម ១៥ដុល្លារ/ច្បាប់
គោលការណ៍​របស់​ស្ថាប័ន ២៥ដុល្លារ/ច្បាប់
ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ២៥ដុល្លារ/ច្បាប់
អនុស្សរណៈ និង​លក្ខន្តិកៈ ៣០ដុល្លារ/ច្បាប់
ឯកសារ​ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍ ៣៥ដុល្លារ/ច្បាប់

លក្ខខណ្ឌ​តម្រូវ

  • អតិថិជន​​អាច​មក​ទាក់ទង​ដោយ​ផ្ទាល់ នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ស្តីពី​សេវា​បញ្ញើ​តាមរយៈ​ប្រអប់​សុវត្ថិភាព
  • បំពេញ​ពាក្យ​ស្នើសុំ​បើក​គណនី (ករណី​ចាំ​បាច់) និង​បំពេញ​ពាក្យ​ស្នើសុំ​ប្រើប្រាស់​សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ច្បាប់​ដើម​ដែល​ត្រូវ​ដាក់​ផ្ញើ គំរូ​ហត្ថលេខា​សម្រាប់​ដក​ឯកសារ​បញ្ញើ​ត្រឡប់​វិញ និង​ឯកសារ​យោង​មួយ​ចំនួន​ទៀត ដូច​ខាង​ក្រោម ៖
    • ចំពោះ​អតិថិជន​ជា​ឯកត្តជន
      • ច្បាប់​ថត​ចម្លង​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ដែល​មាន​សុពលភាព​របស់​អ្នក​ស្នើសុំ​ប្រើប្រាស់​សេវា
      • ច្បាប់​ថត​ចម្លង​អត្ត​សញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន ដែល​មាន​សុពលភាព​របស់​អ្នក​ដែល​បាន​ផ្តល់​គំរូ​ហត្ថលេខា ចំពោះ​ការ​ដក​ឯកសារ​បញ្ញើ​ដែល​តម្រូវឱ្យ​មាន​អ្នក​ពាក់ព័ន្ធ​ដឹងឮ
      • ឯកសារ​ផ្សេងៗ (ប្រសិន​បើ​ចាំ​បាច់​)
    • ចំពោះ​អតិថិជន​ជា​ក្រុមហ៊ុន អង្គការ ឬ​ស្ថាប័ន
      • ច្បាប់​ថត​ចម្លង​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ដែល​មាន​សុពលភាព​របស់​អ្នក​ដែល​អង្គការ ឬ​ស្ថាប័ន ប្រគល់​សិទ្ធិ
      • ច្បាប់​ថត​ចម្លង​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន ដែល​មាន​សុពលភាព​របស់​អ្នក​ដែល​បាន​ផ្តល់​គំរូ​ហត្ថលេខា ចំពោះ​ការ​ដក​​ឯកសារ​បញ្ញើ​ដែល​តម្រូវឱ្យ​​មាន​អ្នក​ពាក់ព័ន្ធ​ដឹង​ឮ
      • ច្បាប់​ថត​ចម្លង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ឬ​លិខិត​អនុញ្ញាតឱ្យ​ដំណើរ​ការ​ស្ថាប័ន ឬ​អង្គការ
      • ឯកសារ​ផ្សេងៗ (ប្រសិន​បើ​ចាំ​បាច់)
      បញ្ជាក់ ៖ ករណី​ឯកសារ​បញ្ញើ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ស្នើ​ប្រើប្រាស់​សេវា អ្នក​ផ្ញើ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​បញ្ជាក់​អះអាង ទទួល​ដឹង​ឮ និង​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បុគ្គល​/​ភាគី ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់ និង/ឬ ពី​បុគ្គល/ភាគី ដែល​ជាប់​ពាក់ព័ន្ធ នៃ​ឯកសារ​បញ្ញើ​នេះ​ជូន​ធនាគារ​អេស៊ីលីដា ។
  • ចុះ​ហត្ថលេខា/ផ្តិត​ស្នាម​មេដៃ និង/ឬ​បោះ​ត្រា លើ​វិក្កយបត្រ​បញ្ញើ​ឯកសារ​ជាមួយ​អ្នក​តំណាង​ធនាគារ​អេស៊ីលីដា
  • ពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​វិក្កយបត្រ​ទទួល​បញ្ញើ​ឯកសារ ដែល​ផ្តល់​ជូន​ដោយ​ធនាគារឱ្យ​បាន​ត្រឹមត្រូវ ។

ការ​ខូច​ខាត ឬ​បាត់​បង់​វិក្កយបត្រ​ទទួល​បញ្ញើ​​ឯកសារ

  • ក្នុង​ករណី​ដែល​វិក្កយបត្រ​ទទួល​បញ្ញើ​ឯកសារ​បាន​ខូច​ខាត ឬ​បាត់បង់ មុន​ពេល​ប្រគល់​ជូន​ធនាគារ​អេស៊ីលីដា ឬ​មុន​ពេល​ដក​យក​ឯកសារ​បញ្ញើ​ត្រឡប់​វិញ អតិថិជន​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មក​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត-ក្រុង ឬ​ស្រុក​-ខណ្ឌ ដែល​ខ្លួន​បាន​ស្នើសុំ​ប្រើប្រាស់​សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ច្បាប់​ថត​ចម្លង​ឯកសារ​សម្គាល់​ខ្លួន ដែល​មាន​សុពលភាព ដូច​ដែល​គាត់​បាន​ផ្តល់​ជូន​ធនាគារ​នៅ​ពេល​ស្នើសុំ​ប្រើប្រាស់​សេវា​នេះ ។
  • លិខិត​បញ្ជាក់​ដឹង​ឮ​អំពី​ការ​ខូចខាត ឬ​បាត់​បង់​វិក្កយបត្រ​ទទួល​បញ្ញើ​ឯកសារ ពី​អ្នក​ដែល​ពាក់ព័ន្ធ (ករណី​អតិថិជន​ជា​ឯកត្តជន ហើយ​មាន​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ញើ​ឯកសារ), ពី​តំណាង​នីតិបុគ្គល (ករណី​អតិថិជន​ជា​ក្រុមហ៊ុន ឬ​ស្ថាប័ន) ។
  • បំពេញ​ពាក្យ​ស្នើសុំ​វិក្កយបត្រ​ទទួល​បញ្ញើ​ឯកសារ​ទុតិយតា "Duplicated" ។
  • ពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​វិក្កយបត្រ​ទទួល​បញ្ញើ​ឯកសារ​ទុតិយតា ដែល​ធនាគារ​ផ្តល់ជូនឱ្យ​បាន​ត្រឹមត្រូវ ។
  • បង់​កម្រៃ​សេវា ១០ដុល្លារ​អាមេរិក សម្រាប់​ការ​ចេញ​វិក្កយបត្រ​ទទួល​បញ្ញើ​ឯកសារ​ទុតិយតា ជា​សាច់ប្រាក់​សុទ្ធ ឬ​អនុញ្ញាតឱ្យ​ធនាគារ​កាត់​ចេញ​ពី​គណនី​របស់​ខ្លួន ដូច​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ពាក្យ​ស្នើសុំ​ប្រើ​ប្រាស់​សេវា ។

សំគាល់ ៖

  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព ។
  • កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោលបំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២០០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៥៩៦   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប