តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​បញ្ជា​អចិន្ត្រៃយ៍

សេវា​បញ្ជា​អចិន្ត្រៃយ៍

សេវា​បញ្ជា​អចិន្ត្រៃយ៍ គឺ​ជា​សេវា​ធនាគារ​មួយ​ប្រភេទ ដែល​ជួយឱ្យ​អតិថិជន​ធ្វើ​ការ​ទូទាត់​តាម​រយៈ​ធនាគារ ទៅឱ្យ​ភាគី​ទទួល​ផល នូវ​ទំហំ​ទឹក​ប្រាក់​មួយ​តាម​រយៈ​គណនី ឬ​មូលប្បទានបត្រ​សាច់​ប្រាក់ ទៅ​តាម​ពេល​វេលា​ទៀង​ទាត់​ដែល​បាន​ព្រមព្រាង​ទុក​ដូចជា បង់​ថ្លៃ​ជួល ចំណាយ​ថ្លៃ​ទឹក​ភ្លើង ឬ​ចំណាយ​ថ្លៃ​ប្រើប្រាស់​ទូរ​ស័ព្ទ​ជា​ដើម ។ លោក​អ្នក​អាច​ទាញ​យក​ផលប្រយោជន៍​ជា​ច្រើន​ទៀត​ពី​សេវា​នេះ ដើម្បី​ធ្វើ​ការ​ទូទាត់​ជូន​បុគ្គល​មួយ​ចំនួន ក្រោយ​ពី​ពួក​គេ​បាន​បំពេញ​កាតព្វកិច្ច​ណា​មួយ​ជូន​លោក​អ្នក ។

កម្រៃ​សេវា

  • ថ្លៃ​ដំណើរ​ការ​រៀប​ចំ ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣​អឺរ៉ូ ៣​ដុល្លារ​អូស្ត្រាលី ៣​ដុល្លារ​កាណាដា ៣ផោន ៣០០​យ៉េន​ជប៉ុន ៦០.០០០​ដុង​វៀតណាម ឬ ២៤.០០០​ឡាវ​គីប
  • ថ្លៃ​សេវា​ក្នុង​មួយ​ប្រតិបត្តិការ ៖ ២.០០០រៀល ០,៥០ដុល្លារអាមេរិក ២០បាត ០,៥០អឺរ៉ូ ០,៥០ដុល្លារ​អូស្ត្រាលី ០,៥០​ដុល្លារ​កាណាដា ០,៥០ផោន ៥០​យ៉េន​ជប៉ុន ១០.០០០​ដុង​វៀតណាម ឬ ៥.០០០​ឡាវ​គីប និង​បូកកម្រៃ​សេវា​ក្នុង​ស្រុក​ប្រសិនបើ​មាន
  • ថ្លៃ​កែ​ប្រែ ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣​អឺរ៉ូ ៣​ដុល្លារ​អូស្ត្រាលី ៣​ដុល្លារ​កាណាដា ៣ផោន ៣០០​យ៉េន​ជប៉ុន ៦០.០០០​ដុង​វៀតណាម ឬ ២៤.០០០​ឡាវ​គីប

សេវា​បញ្ជា​ទូទាត់​វិក្កយបត្រ​អគ្គិសនី

ឥឡូវ​នេះ លោក​អ្នក​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ឬ​ស្ថាប័ន​ផ្សេង​ៗនៅក្នុង​រាជធានី​ភ្នំពេញ ឬខេត្តកណ្តាល អាច​បញ្ជា​ទូទាត់​វិក្កយបត្រ​ប្រើប្រាស់​ថាមពល​អគ្គិសនីដោយ​អចិន្ត្រៃយ៍​ ​តាមរយៈ​ធនាគារអេស៊ីលីដា ទៅឱ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ។

សេវា​បញ្ជា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​របស់​ធនាគារ​អេស៊ីលីដា ​ផ្តល់​ភាព​ងាយស្រួល​ជូនដល់​លោក​អ្នកក្នុង​ការទូទាត់​វិក្កយបត្រ​ទៅឱ្យ​អ្នកផ្គត់ផ្គង់ និង​មាន​​សុវត្ថិភាព​ក្នុង​ការគ្រប់​គ្រង​សាច់ប្រាក់​ក្នុង​គណនី​របស់​ខ្លួន ។

កម្រៃ​សេវា

  • ថ្លៃ​ដំណើរការ​រៀបចំ គឺ ៥ដុល្លារអាមេរិក ឬ ២០.០០០រៀល
  • ថ្លៃសេវាលើ​ប្រតិបត្តិការ​ គឺ​ត្រឹមតែ ០,៥០ដុល្លារ​អាមេរិក ឬ​ ២.០០០រៀល ក្នុង​មួយ​វិក្កយបត្រ និង​បូកកម្រៃ​សេវា​ក្នុង​ស្រុក​ប្រសិនបើ​មាន

លក្ខខណ្ឌ​តម្រូវ

សំគាល់ ៖ កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១០៧   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៤.៦២០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៥.៨០៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប