តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​ទូទាត់​អោយ​អ្នក​ផ្គត់​ផ្គង់

សេវា​ទូទាត់ឱ្យ​អ្នក​ផ្គត់​ផ្គង់

តើ​លោក​អ្នក​ជា​អ្នក​លក់​ដុំ ឬ​ក៏​ជា​ឧស្សាហករ​ដែល​ទិញ​ទំនិញ ឬ​វត្ថុ​ធាតុ​ដើម​ពី​អ្នក​ផ្គត់ផ្គង់​ជា​ច្រើន ហើយ​កំពុង​តែ​ស្វែង​រក​វិធី​ដែល​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ជាង​មុន​ក្នុង​ការ​ទូទាត់ឱ្យ​អ្នក​ផ្គត់ផ្គង់​ជា​ជាង​ធ្វើ​តាម​ទំលាប់​ចាស់ (ឱ្យ​ប្រាក់​ដល់​កន្លែង​នៅ​ពេល​បាន​ទទួល​ទំនិញ ឬ​វត្ថុ​​ធាតុ​ដើម) ដែរ​ឬ​ទេ ? លោក​អ្នក​មក​ត្រូវ​កន្លែង​ហើយ !

សេវា​ទូទាត់​សាច់​ប្រាក់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្ថានភាព​ដូច​ខាង​លើ ។ សេវា​នេះ​អនុញ្ញាតឱ្យ​អតិថិជន​ធ្វើ​ការ​ទូទាត់​ជា​សាច់​ប្រាក់ ឬ​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ទៅឱ្យ​ក្រុម​អ្នក​ផ្គត់ផ្គង់​ណា​មួយ ដោយ​ផ្អែក​ទៅ​លើ​បញ្ជា​ចំណាយ ។ សេវា​ទូទាត់ឱ្យ​អ្នក​ផ្គត់​ផ្គង់ អាច​ធ្វើ​ឡើង​នៅ​ក្នុង​សាខា​តែ​មួយ ឬ​សាខា​ផ្សេង​គ្នា​ក៏​បាន ។

កម្រៃ​សេវា

  • ថ្លៃ​រៀប​ចំឯកសារ កែប្រែ ឬ​មោឃភាព ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣អឺរ៉ូ ៣ដុល្លារ​អូស្ត្រាលី ៣ដុល្លារ​កាណាដា ៣ផោន ៣០០យ៉េន​ជប៉ុន ៦០.០០០ដុង​វៀតណាម ឬ ២៤.០០០ឡាវ​គីប ។
  • ថ្លៃ​សេវា​ទូទាត់​ជា​សាច់​ប្រាក់ ក្នុង​មួយ​ប្រតិបត្តិការ ៖ ២.០០០រៀល ០,៥០ដុល្លារអាមេរិក ២០បាត ០,៥០អឺរ៉ូ ០,៥០ដុល្លារ​អូស្ត្រាលី ០,៥០ដុល្លារ​កាណាដា ០,៥០ផោន ៥០យ៉េន​ជប៉ុន ១០.០០០ដុង​វៀតណាម ឬ ៥.០០០ឡាវ​គីប ។
  • ថ្លៃ​សេវា​ទូទាត់​ដោយ​បង់​ចូល​គណនី ក្នុង​មួយ​ប្រតិបត្តិការ ៖ ១.០០០រៀល ០,២៥ដុល្លារអាមេរិក ១០បាត ០,២៥អឺរ៉ូ ០,២៥ដុល្លារ​អូស្ត្រាលី ០,២៥ដុល្លារ​កាណាដា ០,២៥ផោន ២៥យ៉េន​ជប៉ុន ៥.០០០ដុង​វៀតណាម ឬ ២.០០០ឡាវ​គីប ។

សារប្រយោជន៍

  • ចំណេញ​ពេល​វេលា
  • សុវត្ថិភាព​ក្នុង​ការ​ទូទាត់
  • កាត់​បន្ថយ​បាន​ជា​អប្បបរមា​នូវ​ហានិភ័យ​ផ្សេងៗ ដែល​កើត​ឡើង​ដោយ​យថាហេតុ តាម​រយៈ​ការ​ទូទាត់​ជា​សាច់​ប្រាក់​សុទ្ធ

សំគាល់ ៖

  • កម្រៃ​សេវា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។
  • សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​មក​កាន់​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២៩៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៤.០២៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប