តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ចាត់ចែង​សាច់ប្រាក់  »  សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ

សេវា​ប្រមូល​ប្រាក់​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ

ធនាគារ​អេស៊ីលីដាបាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន និង​សាធារណជន​ទូទៅ ដើម្បី​ទទួល​ប្រាក់​បង់​ពន្ធ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅ​តាម​សាខា​របស់​ធនាគារ​អេស៊ីលីដា គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ។

អត្ថប្រយោជន៍ និង​ភាពងាយស្រួល

  • ងាយស្រួល​ក្នុង​ការ​បង់​ពន្ធ​ជូន​រដ្ឋ លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក ។
  • កាត់​បន្ថយ​ចំណាយ និង​ចំណេញ​ពេល​ធ្វើ​ដំណើរ ។
  • មាន​សុវត្ថិភាព​ក្នុង​ការ​ទូទាត់ ។
  • ធនាគារ​អេស៊ីលីដា មិន​គិត​ថ្លៃ​សេវា​បន្ថែម​លើ​តម្លៃ​ពន្ធ​យានយន្ត​ដែល​ត្រូវ​បង់​ឡើយ ។
  • មាន​ឱកាស​ប្រើប្រាស់​ផលិតផល-សេវា​ផ្សេងៗ​ទៀត របស់​ធនាគារ​អេស៊ីលីដា ។

លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​បង់​ពន្ធ សម្រាប់​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ

ទោចក្រយាន​យន្ត និង​ត្រីចក្រយាន​យន្ត

  • មិន​ចាំ​បាច់​បំពេញ​ឯកសារ​បង់ពន្ធ និង​ឯកសារ​តម្រូវ ។ លោក​អ្នក​អាច​ទិញ​លតាបត្រពន្ធ (ប័ណ្ណ​បង់​ពន្ធ​ផ្លូវ) សម្រាប់​ទោចក្រយាន​យន្ត និង​ត្រីចក្រយាន​យន្ត​គ្រប់​ប្រភេទ បាន​យ៉ាង​ងាយ​ស្រួល​នៅ​តាម​សាខា​របស់​ធនាគារ​អេស៊ីលីដា ទូទាំង​ប្រទេស ។
  • មិន​កំណត់​ចំនួន​ប័ណ្ណ​បង់​ពន្ធ លោក​អ្នក​អាច​ទិញចំនួន​ប៉ុន្មាន​ក៏​បាន គ្រាន់​តែ​ប្រាប់​ភ្នាក់ងារ​របស់​យើង​ខ្ញុំ ពី​ប្រភេទ​ទោចក្រយានយន្ត ឬ​ត្រីចក្រយានយន្ត​ដែល​ត្រូវ​ទិញ​ប័ណ្ណ​បង់​ពន្ធ ។

រថយន្ត​ទេសចរណ៍ ត្រាក់ទ័រ និង​គ្រឿងចក្រ​ប្រហាក់​ប្រហែល ជលយាន អូរប័រ

  1. លោកអ្នក​ត្រូវ​បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ ចំនួន ២ច្បាប់ ។
  2. ភ្ជាប់​នូវ​ប័ណ្ណ​សម្គាល់​យានយន្ត ឬ​បង្កាន់​ដៃ​បញ្ជាក់​ការបង់​ពន្ធ​នាំ​ចូល​សម្រាប់​យានយន្ត​ដែល​មាន​ផ្លាកលេខ​បណ្តោះ​អាសន្ន ។
  3. ភ្ជាប់​នូវ​អត្តសញ្ញាណ​សម្គាល់​ខ្លួន ឬ​លិខិត​ឆ្លង​ដែន ឬ​លិខិត​បញ្ជាក់​បំបុត្រ​កំណើត​របស់​ម្ចាស់​យានយន្ត ។

រថយន្ត​ដឹក​ទំនិញ រ៉ឺម៉ក​សណ្តោង និង​រថយន្ត​ដឹក​អ្នក​ដំណើរ

  1. លោកអ្នក​ត្រូវ​បំពេញ​លិខិត​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ ចំនួន ២ច្បាប់ ។
  2. ភ្ជាប់​នូវ​ប័ណ្ណ​សម្គាល់​យានយន្ត ឬ​បង្កាន់​ដៃ​បញ្ជាក់​ការបង់​ពន្ធ​នាំ​ចូល​សម្រាប់​យានយន្ត​ដែល​មាន​ផ្លាកលេខ​បណ្តោះ​អាសន្ន ។
  3. ភ្ជាប់​នូវ​អត្តសញ្ញាណ​សម្គាល់​ខ្លួន ឬ​លិខិត​ឆ្លង​ដែន ឬ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​របស់​ម្ចាស់​យានយន្ត ។
  4. ភ្ជាប់​នូវ​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ។

ប្រភេទ​រូបិយប័ណ្ណ

ប្រាក់​បង់​ពន្ធ​គឺ "ប្រាក់​រៀល" ។ ប្រសិន​បើ​លោក​អ្នក​បង់​ជា​សាច់ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​ជា​ប្រាក់​ផ្សេងៗ ត្រូវ​ឆ្លង​កាត់​ការ​ប្តូរ​ប្រាក់​ទៅ​ជា​ប្រាក់​រៀល ដោយ​អនុលោម​តាម​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ​អេស៊ីលីដា ។

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន បាន​គ្រប់​ពេល​វេលា ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៨៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.២០៣   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០