តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទាន​រថយន្ត

ឥណទាន​រថយន្ត

ឥណទាន​រថយន្ត គឺ​ជា​ប្រាក់​កម្ចី​ដែល​ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​ជា​ឯកត្តជន​ដែល​មាន​ប្រាក់​ចំណូល​ទៀងទាត់ ក្នុង​គោល​បំណង​យក​ទៅ​ទិញ​រថយន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​ក្រុម​គ្រួសារ ឬ​ផ្ទាល់​ខ្លួន ។

អត្ថប្រយោជន៍

  • ទទួល​បាន​រថយន្ត​តាម​បំណង​ប្រាថ្នា ដែល​អាច​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ
  • ផ្ទេរ​ការ​ចំណាយ​ដុល​នៃ​ថ្លៃ​ទិញ​រថយន្ត ទៅ​ជា​ការ​ចំណាយ​ប្រចាំ​ខែ តាម​រយៈ​ការ​សង​រម្លស់​មក​ធនាគារ​អេស៊ីលីដា
  • មាន​លទ្ធភាព​ប្រើប្រាស់​សេវា​ផ្សេងៗ​របស់​ធនាគារ​អេស៊ីលីដា
  • បង្កើន​សុខមាលភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ

លក្ខណៈ​ពិសេស

  • ឥណទាន​រថយន្ត ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​ជា​ប្រាក់​ដុល្លារ​អាមេរិក
  • ឥណទាន​រថយន្ត​ផ្តល់​ជូន​អតិថិជន​ដើម្បី​ទិញ​រថយន្ត​ថ្មី ឬ​រថយន្ត​ប្រើ​ហើយ ​ដែល​ផលិត​ក្នុង​អំឡុង​១៥​ឆ្នាំ​មុន​នៃ​ឆ្នាំ​បច្ចុប្បន្ន
  • រយៈពេល​ខ្ចី​ឥណទាន​រហូត​ដល់ ៦​ឆ្នាំ និង​មិន​ត្រូវ​លើស​ពី​អាយុ​ចូល​និវត្តន៍ (សម្រាប់​អតិថិជន​ជា​កម្មករ​និយោជិត​និយោជក) ឬ​មិន​ត្រូវ​លើស​ពី​អាយុ ៦០ឆ្នាំ (សម្រាប់​អតិថិជន​ទូទៅ)
  • លោក​អ្នក​អាច​ទទួល​បាន​ឥណទាន រហូត​ដល់ ១០០.០០០ដុល្លារ​អាមេរិក ៖
    • ផ្តល់​ជូន ១០០% នៃ​តម្លៃ​រថយន្ត​ដែល​លោក​អ្នក​ប្រាថ្នា​ចង់​បាន ករណី​លោក​អ្នក​ដាក់​ដី ឬ​ផ្ទះ​ជា​ទ្រព្យ​ធានា
    • ផ្តល់​ជូន ៧០% នៃ​តម្លៃ​រថយន្ត​ដែល​លោក​អ្នក​ប្រាថ្នា​ចង់​បាន ករណី​លោក​អ្នក​ដាក់​រថយន្ត​ដែល​ទិញ​ជា​ទ្រព្យ​ធានា

អត្រា​ការប្រាក់

ធនាគារ​អេស៊ីលីដា ផ្តល់​ជូន​លោក​អ្នក​នូវ​អត្រា​ការប្រាក់​ថេរ លោក​អ្នក​អាច​រៀបចំ​នូវ​ថវិកា​បាន​យ៉ាង​ងាយ​ស្រួល ដោយ​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​នូវ​ការ​សង​មក​ធនាគារ​វិញ ក្នុង​រយៈពេល​ខ្ចីឥណទាន ។

លក្ខខណ្ឌ​តម្រូវ

  • ជា​នីតិជន
  • មាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា ដោយ​មាន​បញ្ជាក់​ពី​អាជ្ញាធរ​នៅ​ក្នុង​តំបន់
  • មាន​កេរ្ត៍ឈ្មោះ អត្តចរិត​ល្អ និង ប្រវត្តិ​ល្អ
  • មាន​មុខរបរ ប្រាក់​បៀវត្សរ៍ ឬ​ប្រភព​ចំណូល​ច្បាស់លាស់ និង​​មាន​និរន្តរភាព ដែល​បង្ហាញ​ពី​លទ្ធភាព​អាច​សង​បំណុល​បាន
  • អតិថិជន​ជា​កម្មករ​និយោជិត​កំពុង​បម្រើ​ការងារ​ជា​មួយ​ក្រុមហ៊ុន អង្គការ ឬ​ស្ថាប័ន​ផ្សេងៗ ត្រូវ​មាន​លិខិត​បញ្ជាក់ ឬ​កិច្ចសន្យា​ការងារ ដើម្បី​ធានា​ថា​កិច្ចសន្យា​ការងារ​វែង​ជាង​កិច្ចសន្យា​ឥណទាន​រថយន្ត
  • មិន​មាន​បំណង​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​ក្រៅ​ពី​តំបន់​ប្រតិបត្តិការ​របស់​សាខា​ធនាគារ​អេស៊ីលីដា ដែល​លោកអ្នក​បាន​ខ្ចី​ឥណទាន​រហូត​ដល់​ពេល​សង​រួច

សំគាល់ ៖

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៧៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៣៤១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០