តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទាន​អាជីវកម្ម​ខ្នាត​មធ្យម និង​សាជីវកម្ម

ឥណទាន​អាជីវកម្ម​ខ្នាត​មធ្យម និង​សាជីវកម្ម

ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​ដែល​កំពុង​រីក​ចម្រើន​របស់​លោក​អ្នក !

ភាព​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​នៃ​អាជីវកម្ម​របស់​លោក​អ្នក អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន ។ កត្តា​ដ៏​សំខាន់​មួយ គឹ​ការ​សហការ​ជាមួយ​នឹង​ធនាគារ​មួយ ដែល​លោក​អ្នក​អាច​ជឿ​ទុក​ចិត្ត​យ៉ាង​ពេញ​លេញ​គ្រប់​ពេល​វេលា ។ បទ​ពិសោធន៍ ភាព​ស្ទាត់​ជំនាញ​យ៉ាង​ពិត​ប្រាកដ​របស់ ធនាគារ អេស៊ីលីដា អាច​ជួយ​ដល់​ភាព​រីកចម្រើន​នៃ​អាជីវកម្ម​របស់​លោក​អ្នក​ឱ្យ​ឆ្លង​កាត់​រាល់​ភាព​ស្មុគស្មាញ ដែល​អាច​កើត​មាន​ចំពោះ​មុខ ។

គោល​បំណង​របស់​យើង​ខ្ញុំ គឺ​ដើម្បី​ជួយ​ផ្គត់ផ្គង់​វិស័យ​ហិរញ្ញវត្ថុ​ទាំង​អស់ នូវ​ដំណោះ​ស្រាយ​ដ៍​ល្អ​ប្រពៃ បំពេញ​តាម​តម្រូវ​ការ​ផ្ទាល់​នៃ​ស្ថាប័ន​របស់​លោក​អ្នក ។ យើង​ខ្ញុំ​ផ្គត់ផ្គង់​នូវ​ផលិតផល​និង​សេវា​ថ្មីៗ​​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត ដើម្បី​ផ្តល់​នូវ​ផលប្រយោជន៍​ដ៏​ប្រសើរ​គ្រប់​ផ្នែក​ដល់​ក្រុមហ៊ុន ឬ​ស្ថាប័ន​របស់​លោក​អ្នក ។

ទោះ​បី​ជា​លោក​អ្នក​កំពុង​ពង្រីក​អាជីវកម្ម​ ទិញ​ទី​តាំង​បន្ថែម​សម្រាប់​ការ​ពង្រីក​ការិយាល័យ ឬ​ក៏​កំពុង​ស្វែង​រក​ប្រាក់​កម្ចី ដើម្បី​ប្រើ​ជា​ទុន​បង្វិល យើង​ខ្ញុំ​រីករាយ​នឹង​ពិភាក្សា​អំពី​តម្រូវការ​របស់​លោក​អ្នក និង​ផ្តល់ឱ្យ​លោក​អ្នក​នូវ​ប្រាក់​កម្ចី​បំពេញ​ទៅ​តាម​តម្រូវ​ការ​អាជីវកម្ម​របស់​លោក​អ្នក ។

ទំហំ​ឥណទាន និង​រយៈពេល​ខ្ចី

  • ប្រភេទ​ជា​ប្រាក់​រៀល ប្រាក់​បាត និង ប្រាក់​ដុល្លារ​អាមេរិក
  • រយៈ​ពេល​ខ្ចី​​អតិបរមា ១២០ខែ សម្រាប់​ឥណទាន​ដែល​មាន​ទំហំ លើស​ពី ២០០.០០០.០០០​រៀល ឬ​សមមូល​ជា​ប្រាក់​ដុល្លារ​អាមេរិក
  • រយៈ​ពេល​ខ្ចី​​អតិបរមា ៦០ខែ សម្រាប់​ឥណទាន​ដែល​មាន​ទំហំ លើស​ពី ២.០០០.០០០​បាត

អត្រា​ការ​ប្រាក់

ធនាគារ​អេស៊ីលីដា គិត​ការ​ប្រាក់​លើ​ប្រាក់​ដើម​ដែលនៅ​សល់​តែ​ប៉ុណ្ណោះ ជា​មួយ​អត្រា​ការ​ប្រាក់​សមរម្យ ។

លក្ខខណ្ឌតម្រូវ

  • ជានីតិជន (មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ)
  • មាន​ទី​លំនៅ​អចិន្ត្រៃយ៍​ពិត​ប្រាកដ
  • មាន​មុខ​របរ​ស្របច្បាប់​ច្បាស់​លាស់
  • មាន​ឆន្ទៈ​សង​ត្រឡប់​វិញ​ទៅ​ធនាគារ​អេស៊ីលីដា
  • មាន​ទុន​ផ្ទាល់​ខ្លួន​លើ​មុខ​របរ យ៉ាង​ហោច​ណាស់ ២០%
  • ភ្នាក់​ងារ​របស់​យើង​ខ្ញុំ​នឹង​ជួយ​បំពេញ​ទម្រង់​ខ្ចី​ប្រាក់ ដែល​អាច​រក​បាន​ដោយ​ឥត​គិត​ថ្លៃ នៅ​ធនាគារ​អេស៊ីលីដា

សំគាល់ ៖

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៧៨២   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨.២៧៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៦៨៦
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប