» ផលិតផល និងសេវា » សេវាឥណទាន » ឥណទានម៉ូតូ
ឥណទានម៉ូតូ
ឥណទានម៉ូតូរបស់ធនាគារអេស៊ីលីដា បង្កើតឡើងដើម្បីបង្កភាពងាយស្រួលជូនលោកអ្នក អាចខ្ចីប្រាក់ទិញម៉ូតូប្រើប្រាស់ក្នុងក្រុមគ្រួសារ ឬប្រកបមុខរបរផ្សេងៗតាមបំណងប្រាថ្នា ។
អត្ថប្រយោជន៍
- ទទួលបានម៉ូតូតាមបំណងប្រាថ្នាលោកអ្នក
- ផ្ទេរការចំណាយដុលនៃថ្លៃទិញម៉ូតូ ទៅជាការចំណាយប្រចាំខែ តាមរយៈការសងរំលស់មកធនាគារអេស៊ីលីដា
- បង្កើនសុខុមាលភាពដល់គ្រួសារ និងសង្គម
លក្ខណៈនៃឥណទានម៉ូតូ
- ឥណទានម៉ូតូ ផ្តល់ជូនលោកអ្នកជាប្រាក់ដុល្លារអាមេរិក
- លោកអ្នកត្រូវប្រើប្រាស់ឥណទាននេះ សម្រាប់ទិញម៉ូតូថ្មី ឬម៉ូតូដែលប្រើហើយគ្រប់ប្រភេទ ពីអ្នកផ្គត់ផ្គង់ម៉ូតូដែលមានលក្ខណៈស្របច្បាប់
- លោកអ្នកអាចទទួលបានឥណទានរហូតដល់ ១០.០០០ដុល្លារអាមេរិក និងមិនត្រូវលើសពី ៨០% នៃតម្លៃម៉ូតូដែលត្រូវទិញ (ដាក់ម៉ូតូដែលត្រូវទិញជាទ្រព្យធានា)
- រយៈពេលខ្ចីអតិបរមា ៥ឆ្នាំ និងមិនត្រូវលើសពីអាយុចូលនិវត្តន៍ សម្រាប់អតិថិជនជាកម្មករនិយោជិត ឬមិនត្រូវលើសពីអាយុ ៦០ឆ្នាំ សម្រាប់អតិថិជនទូទៅ
ឯកសារតម្រូវ
- អតិថិជនទូទៅ
- ច្បាប់ថតចម្លងសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬឯកសារសុពលភាពផ្សេងៗ
- សៀវភៅគណនី ឬថតចម្លងរបាយការណ៍ធនាគាររយៈពេល បីខែចុងក្រោយ (បើមាន)
- ច្បាប់ថតចម្លងវិក្កយបត្រថ្លៃទឹក-ភ្លើង រយៈពេល បីខែចុងក្រោយ (បើមាន)
- កម្មករនិយោជិត
- ច្បាប់ថតចម្លងសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬឯកសារសុពលភាពផ្សេងៗ
- ត្រូវមានឯកសារបញ្ជាក់ពីការងារដូចជា ច្បាប់ថតចម្លងកិច្ចសន្យាការងារជាដើម
- ច្បាប់ថតចម្លងសក្ខីប័ត្របៀវត្សរ៍រយៈពេល បីខែចុងក្រោយ ឬលិខិតបញ្ជាក់ពីឋានៈ តួនាទី រយៈពេលបម្រើការងារ និងប្រវត្តិប្រាក់បៀវត្សរ៍
- ច្បាប់ថតចម្លងវិក្កយបត្រថ្លៃទឹក-ភ្លើង និងឯកសារចំណាយក្នុងគ្រួសារ រយៈពេល បីខែចុងក្រោយ
- ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុសម្រាប់រយៈពេលមួយឆ្នាំចុងក្រោយ (បើមានមុខរបរបន្ថែម)
សំគាល់ ៖
- សូមចុចទីនេះ ដើម្បីដាក់ពាក្យស្នើសុំឥណទានរបស់លោកអ្នកឥឡូវនេះ ។
- សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬទាក់ទងនាយកដ្ឋានសេវាឥណទាន ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។