តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ឥណទាន  »  ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ

ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ

ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ គឺ​ជា​សេវា​ឥណទាន​មួយ​ប្រភេទ អនុញ្ញាតឱ្យ​អតិថិជន​ដែល​មាន​ការ​ខ្វះ​សាច់​ប្រាក់​ម្តងម្កាល ដោយ​ការ​យឺត​យ៉ាវ​នៃ​ចំណូល​ដែល​ត្រូវ​ចូល​ក្នុង​ពេល​ខ្លី​ខាង​មុខ អាច​ដក​ប្រាក់​តាម​តម្រូវការ​ពី​គណនី​បញ្ញើសំចៃ​គណនី​បញ្ញើ​តាម​តម្រូវការ ​របស់​ខ្លួន នូវ​ចំនួន​ទឹក​ប្រាក់​ណា​មួយ ដោយ​មិន​បាច់​ជូន​ដំណឹង​មុន តាម​កិច្ចព្រមព្រៀង​ជា​មួយ​ធនាគារ ។ អតិថិជន​អាច​ដក​ប្រាក់​លើស​ពី​សមតុល្យ​ទឹក​ប្រាក់​ដែល​អតិថិជន​មាន​ជាក់​ស្តែង និង​ត្រូវ​បង់​ការប្រាក់​លើ​ចំនួន​ទឹកប្រាក់​ដែល​បាន​ដក​លើស (សមតុល្យ​ឥណាយិក ឬ​សមតុល្យ​អវិជ្ជមាន) ដោយ​មិន​តម្រូវឱ្យ​មាន​ទ្រព្យ ឬ​ទឹកប្រាក់​ក្នុង​គណនី​សម្រាប់​ដាក់​បញ្ចាំ​ទេ ។

អត្ថប្រយោជន៍

  • បំពេញ​កង្វះខាត​សាច់ប្រាក់​ក្នុង​រយៈពេល​ខ្លី
  • មាន​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា
  • អតិថិជន​មាន​លទ្ធភាព​បង្វិល​ទុនឱ្យ​ធនាគារ​វិញ​ក្នុង​រយៈពេល​ខ្លី ហើយ​ចំណាយ​អស់​ការប្រាក់​តិច

ប្រភេទ​ប្រាក់ ទំហំ​ឥណទាន រយៈពេល និង​ថ្លៃ​សេវា

  • មាន​ផ្តល់​ជូន​ជា​ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​រៀល និង​ប្រាក់បាត ផ្អែក​ទៅ​តាម​ប្រភេទ​ប្រាក់​​នៃ​គណនី ដែល​អតិថិជន​បាន​ប្រើប្រាស់​ជា​មួយ​ធនាគារ​អេស៊ីលីដា ។
  • ទំហំ​ឥណទាន​អតិបរមា រហូត​ដល់
    • ៥០% នៃ​ប្រាក់​បៀវត្ស​សុទ្ធ​ខែ​មុន ចំពោះ​អតិថិជន​ដែល​ប្រើប្រាស់​សេវា​បើក​ប្រាក់​បៀវត្ស ជា​មួយ​ធនាគារ​អេស៊ីលីដា ឬ
    • ៥០% នៃ​ចំនួន​មធ្យម​ទំហំ​សាច់ប្រាក់​ដែល​អតិថិជន​ធ្លាប់​ដាក់​ចូល​ក្នុង​គណនី​រយៈពេល ៣ខែ​ចុង​ក្រោយ ប៉ុន្តែ​មិន​ត្រូវ​លើស​ពី ៥០០​ដុល្លារ​អាមេរិក ឬ​សមមូល​ជា​ប្រាក់​រៀល និង​ប្រាក់​បាត ។
  • កិច្ចសន្យា​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ មាន​សុពលភាព​រហូត​ដល់​មួយ​ឆ្នាំ (១២ខែ) អាស្រ័យ​លើ​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន និង​រយៈពេល​សង​ត្រឡប់​មក​វិញ​រហូត​ដល់​មួយ​ខែ ។

លក្ខណៈ​អតិថិជន​ដែល​អាច​ខ្ចី​ឥណទាន​វិបារូបរ៍​សម្រាប់​អតិថិជន​បញ្ញើ-សន្សំ

  • ជន​កម្ពុជា​គ្រប់​រូប​ដែល​ជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន (បុគ្គល​ដែល​មាន​សិទ្ធិ​ប្រកប​ការងារ​តាម​ផ្លូវ​ច្បាប់ ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ)
  • ត្រូវ​មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា ដែល​បាន និង​កំពុង​ដំណើរការ​យ៉ាង​តិច​ ៣ខែ គណនី​នោះ​អាច​ជា គណនី​បញ្ញើ​សំចៃ គណនី​បញ្ញើ​តាម​តម្រូវការ ឬ​គណនី​ចរន្ត
  • អតិថិជន​ដែល​ជា​បុគ្គលិក​កំពុង​បម្រើ​ការងារ​មានស្ថិរភាព​ជា​មួយ​ស្ថាប័ន​ផ្សេងៗ ដូចជា ក្រុមហ៊ុន អង្គការ ស្ថាប័ន ឬ​គម្រោង​ផ្សេងៗ (រយៈពេល​កិច្ច​សន្យា​ការងារ​ត្រូវ​វែង​ជាង​រយៈពេល​ខ្ចី​ប្រាក់) ដោយ​មាន​ការ​បញ្ជាក់​ពី​អ្នក​គ្រប់គ្រង​ផ្ទាល់​នៅ​កន្លែង​បម្រើ​ការងារ ឬ​អតិថិជន​ត្រូវ​មាន​មុខរបរ​ជំនួញ ឬ​ប្រភព​ចំណូល​ច្បាស់​លាស់ ស្រប​ច្បាប់ និង​មាន​សក្តានុពលភាព
  • មាន​លំនៅ​ដ្ឋាន​អចិន្ត្រៃយ៍​ច្បាស់លាស់

សំគាល់ ៖

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៣០៧   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៤.០៧៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប