តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  គណនី​ចរន្ត

គណនី​ចរន្ត

ការ​ប្រតិបត្តិការ​កិច្ចការ​ហិរញ្ញវត្ថុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តម្រូវ​ឱ្យ​មាន​ការ​ចាត់ចែង​សាច់ប្រាក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ រាល់​ប្រតិបត្តិការ​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​ភ្លាមៗ និង​ត្រូវ​កត់​ត្រា​ទុក​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ឱ្យ​លោក​អ្នក​អាច​គ្រប់គ្រង​ជំនួញ​របស់​លោក​អ្នក​ទាំង​ស្រុង ។ សេវា​គណនី​ចរន្ត​របស់​ធនាគារ អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាព សេវា​លឿន ទំនុក​ចិត្ត និង​ភាព​ងាយ​ស្រួល​ជូន​លោក​អ្នក តាម​រយៈ​ធនាគារ​ដែល​មាន​បណ្ដាញ​សាខា​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស (គ្រប់​ខេត្ត-​រាជធានី) ធ្វើ​ជា​ដៃ​គូ ។

គុណ​ប្រយោជន៍

ជាមួយ​នឹង​គណនី​ចរន្ត​របស់​ធនាគារ​អេស៊ីលីដា លោក​អ្នក​អាច​ធ្វើ​ការ​ទូទាត់​រាល់​ការ​ចំណាយ​​ដោយ​ប្រើ​មូលប្បទានបត្រ ហើយ​លោក​អ្នក​នឹង​ទទួល​បាន​ការ​បម្រើ​សេវា​ផ្ទាល់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ពី​ធនាគារ​របស់​យើងខ្ញុំ ដែល​គាំទ្រ​ដោយ​អ្នក​វិនិយោគ​អន្តរជាតិ​ជា​ច្រើន និង​កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិជ្ជា​កម្រិត​ពិភពលោក​ថ្មី​បំផុត ។ ការ​ដាក់ ឬ​ដក​ជា​សាច់ប្រាក់ ឬ​ជា​មូលប្បទានបត្រ​អាច​ធ្វើ​បាន​គ្រប់​ពេល​វេលា​ក្នុង​ម៉ោង​ធ្វើ​ការ នៅ​គ្រប់​សាខា និង​ការិយាល័យ​ជា​ច្រើន​ទៀត នៅ​ក្នុង​បណ្ដាញ​ប្រតិបត្តិការ​របស់​យើង​ខ្ញុំ​ដែល​គ្រប​ដណ្ដប់​គ្រប់​ខេត្ត-​រាជធានី ។

ងាយស្រួលប្រើ

  • ប្រាក់​បញ្ញើ​ដំបូង ត្រឹម​តែ ៤.០០០.០០០រៀល, ១.០០០​ដុល្លារ​អាមេរិក, ៤០.០០០បាត, ១.០០០អឺរ៉ូ, ១.០០០ដុល្លារ​អូស្ត្រាលី, ១.០០០ដុល្លារ​កាណាដា, ១.០០០ផោន, ១០០.០០០យេន​ជប៉ុន, ២០.០០០.០០០​ដុង​វៀតណាម ឬ​ ៨.០០០.០០០​ឡាវ​គីប
  • សមតុល្យ​​អប្បបរមា ត្រឹមតែ ២.០០០.០០០រៀល, ៥០០ដុល្លារអាមេរិក, ២០.០០០បាត, ៥០០អឺរ៉ូ, ៥០០​ដុល្លារ​អូស្ត្រាលី, ៥០០​ដុល្លារ​កាណាដា, ៥០០​ផោន, ៥០.០០០​យេន​ជប៉ុន, ១០.០០០.០០០​ដុង​វៀតណាម ឬ ៤.០០០.០០០​ឡាវ​គីប
  • មិន​គិត​ថ្លៃ​សេវា​ក្នុង​ការ​បើក ឬ​បិទ​គណនី *
  • ដាក់​ប្រាក់ ដក​ប្រាក់ ឬ​ផ្ទេរ​ប្រាក់​ដោយ​មិន​ចាំបាច់​កាន់​សាច់​ប្រាក់​សុទ្ធ
  • ផ្ទេរ​ប្រាក់​យ៉ាង​លឿន​តាម​បណ្ដាញ​គ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
  • ធ្វើ​របាយការណ៍​រៀង​រាល់​ខែ​ជូន​លោក​អ្នក
  • ទទួល​បាន​សារ​ជូនដំណឹង​ព័ត៌មាន​គណនី បន្ទាប់​ពី​មាន​ប្រតិបត្តិការ​កើត​ឡើង​លើ​គណនី​របស់​លោកអ្នក (ជា​សេវា​បន្ថែម) ។

សំគាល់ ៖

  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​គណនី​ចរន្ត ។
  • សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​មក​សាខា​ធនាគារ​អេស៊ីលីដា​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
  • * ប្រសិន​បើ​បិទ​គណនី​ក្រោយ​ពី​ថ្ងៃ​បើក​គណនី​រយៈ​ពេល​៣​ខែ ។
  • ដាក់​ប្រាក់​បញ្ញើ​ជា​សាច់​ប្រាក់​សុទ្ធ​ក្នុង​គណនី​ជា​រូបិយប័ណ្ណ​អឺរ៉ូ ដុល្លារ​អូស្ត្រាលី យ៉េន ផោន ដុល្លារ​កាណាដា និង​ដុង គឺ​គិត​ថ្លៃ​សេវា ១% នៃ​ប្រាក់​ដាក់​ផ្ញើ អប្បបរមា​សមមូល​នឹង ១ដុល្លារ​អាមេរិក ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៤០៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៤.៣១៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប