តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  គណនី​បញ្ញើ​តាម​តម្រូវ​ការ

គណនី​បញ្ញើ​តាម​តម្រូវ​ការ

បុគ្គល​គ្រប់​រូប​រមែង​តែង​តែ​ចង់​ស្វែង​រក​កន្លែង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត សម្រាប់​ផ្ញើ​ប្រាក់​ដើម្បី​ឱ្យ​ការ​ប្រើ​ប្រាស់ មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព ។ លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​អស់​ដូច​បាន​រៀប​រាប់​ខាង​លើ​ពី​ធនាគារ អេស៊ីលីដា ។

ការ​សម្រេច​ចិត្ត​បើក​គណនី​បញ្ញើ​តាម​តម្រូវ​ការ​ជា​មួយ​ធនាគារ អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​សុវត្តិភាព​ខ្ពស់ ហើយ​លោក​អ្នក​អាច​ផ្ញើ​ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត ប្រាក់​អឺរ៉ូ ប្រាក់​ដុង​វៀតណាម ប្រាក់​ដុល្លារ​អូស្ត្រាលី ប្រាក់​ដុល្លារ​កាណាដា ប្រាក់​យ៉េន​ជប៉ុន ប្រាក់​ផោន​អង់គ្លេស ឬ​ប្រាក់​ឡាវគីប ។

ភាពងាយស្រួល

ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​កន្លែង​ដែល​ផ្តល់​សុវត្ថិភាព និង​ភាព​ជឿ​ទុក​ចិត្ត​ក្នុង​ការ​ថែរក្សា​ប្រាក់ ជួយ​សន្សំ​ប្រាក់ សន្សំ​ពេល​វេលា និង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​របស់​លោក​អ្នក ។ លោក​អ្នក​អាច​ប្រើ​គណនី​របស់​ខ្លួន​បាន​នៅ​គ្រប់​ការិយាល័យ​ទាំង​២៦២ នៅ​គ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ចាំ​បាច់​កាន់​សាច់​ប្រាក់​ច្រើន​តាម​ខ្លួន​របស់​លោក​អ្នក​ទេ ។

គុណ​ប្រយោជន៍

  • ប្រាក់​បញ្ញើ​ដំបូងត្រឹម​តែ ១០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០​អឺរ៉ូ, ១០​ដុល្លារ​អូស្ត្រាលី, ១០​ដុល្លារ​កាណាដា, ១០​ផោន, ១.០០០​យ៉េន​ជប៉ុន, ២០០.០០០​ដុង​វៀតណាម ឬ ៨០.០០០​ឡាវ​គីប
  • សមតុល្យ​​អប្បបរមា​ ត្រឹមតែ ១០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០​អឺរ៉ូ, ១០​ដុល្លារ​អូស្ត្រាលី, ១០​ដុល្លារ​កាណាដា, ១០​ផោន, ១.០០០​យ៉េន​ជប៉ុន, ២០០.០០០​ដុង​វៀតណាម ឬ ៨០.០០០​ឡាវ​គីប
  • មិន​គិត​ថ្លៃ​សេវា​ក្នុង​ការ​បើក ឬ​បិទ​គណនី *
  • លោក​អ្នក​អាច​គ្រប់គ្រង​លើ​ទិន្នន័យ​ចំណូល និង​ចំណាយ​លើ​រាល់​ការ​ប្រតិបត្តិការ​របស់​លោក​អ្នក​បាន​យ៉ាង​សុក្រឹត ដោយ​ធនាគារ​ចេញរបាយការណ៍​សមតុល្យ​គណនី ជូន​លោក​អ្នក​មួយ​ខែ​ម្តង
  • ទទួល​បាន​សារ​ជូនដំណឹង​ព័ត៌មាន​គណនី បន្ទាប់​ពី​មាន​ប្រតិបត្តិការ​កើត​ឡើង​លើ​គណនី​របស់​លោកអ្នក (ជា​សេវា​បន្ថែម)
  • យើង​បម្រើ​លោក​អ្នក​ជាមួយ​នឹង​បណ្ដាញ​បច្ចេក​វិជ្ជា​ព័ត៌មាន​ទំនើប​គ្រប​ដណ្ដប់​លើ​គ្រប់​ខេត្ត-​រាជធានី ដើម្បី​ធានា​ដល់​ភាព​ងាយ​ស្រួល ក្នុង​ការ​ប្រើប្រាស់​គណនី​របស់​លោក​អ្នក​នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​ការិយាល័យ​យើង​ខ្ញុំ ។

សំគាល់ ៖

  • សូម​ទស្សនា​កម្មវិធី​គណនា​ប្រាក់​បញ្ញើ​សំចៃ ឬ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ របស់​យើង​ខ្ញុំ ប្រសិន​បើ​លោកអ្នក​ចង់​ដឹង​ពី​ចំនួន​ប្រាក់​បញ្ញើ​ដំបូង ចំនួន​ទឹកប្រាក់​សន្សំ​ដល់​កាលកំណត់​នឹង​ទទួល​បាន និង​អត្រា​ការប្រាក់​ដែល​នឹង​ទទួល​បាន ។ល។
  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​គណនី​បញ្ញើ​តាម​តម្រូវ​ការ ។
  • * ប្រសិន​បើ​បិទ​គណនី​ក្រោយ​ពី​ថ្ងៃ​បើក​គណនី​រយៈ​ពេល​៣ខែ ។
  • ដាក់​ប្រាក់​បញ្ញើ​ជា​សាច់​ប្រាក់​សុទ្ធ​ក្នុង​គណនី​ជា​រូបិយប័ណ្ណ​អឺរ៉ូ ដុល្លារ​អូស្ត្រាលី យ៉េន ផោន ដុល្លារ​កាណាដា និង​ដុង គឺ​គិត​ថ្លៃ​សេវា ១% នៃ​ប្រាក់​ដាក់​ផ្ញើ អប្បបរមា​សមមូល​នឹង ១ដុល្លារ​អាមេរិក ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៥៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.០៨១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០