តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  គណនី​មាន​កាល​កំណត់

គណនី​មាន​កាល​កំណត់

យើង​ខ្ញុំ​បាន​ដឹង​ថា​លោក​អ្នក​តែង​តែ​ផ្តោត​លើ​ការ​ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិភាព និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ក្នុង​ការ​ថែរក្សា​ប្រាក់​ឱ្យ​គង់វង្ស ហើយ​រំពឹង​ថា​វា​នឹង​កើន​ឡើង​សម្រាប់​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​គម្រោង​អ្វី​មួយ ឬ​ដើម្បី​គ្រួសារ​នា​ពេល​អនាគត ដោយ​រួម​បញ្ចូល​ទាំង​អត្រា​ការ​ប្រាក់​ដ៏​សមរម្យ ។ ដូច្នេះ​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​លោក​អ្នក គឺ​ការ​បើក​គណនី​មាន​កាល​កំណត់​ ជាមួយ​នឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ដាក់​ប្រាក់​សន្សំ​ក្នុង​គណនី​មាន​កាល​កំណត់ លោក​អ្នក​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ដ៏​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត ។ លោក​អ្នក​អាច​ជ្រើសរើស​សន្សំ​ជា ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ឬ​ប្រាក់​បាត តាម​សេចក្តី​ត្រូវ​ការ ។ លោក​អ្នក​ក៏​មាន​ជម្រើស​ក្នុង​ការ​ទទួល​យក​ការ​ប្រាក់​តាម​បី​របៀប ៖ ទទួល​ការ​ប្រាក់​រៀង​រាល់​ខែ ទទួល​ការប្រាក់​រៀងរាល់​បីខែ ឬ​ទទួល​ការ​ប្រាក់​នៅ​ពេល​ដល់​កាល​កំណត់ ។

លក្ខខណ្ឌ​តម្រូវ

  • សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ភ្នាក់ងារ​បម្រើ​អតិថិជន​នៅ​សាខា​ធនាគារ​អេស៊ីលីដា ឬ​ក៏​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ​២៤​ម៉ោង)
  • បំពេញ​ពាក្យ​សុំ​ចុះ​ឈ្មោះ​បើក​គណនី​ឯកត្តជន
  • បំពេញ​ពាក្យ​សុំ​បើក​គណនី​មាន​កាល​កំណត់ ដោយ​ជ្រើសរើស​យក​ជម្រើស​ណា​មួយ (គិត​ការ​ប្រាក់​ជា​រៀង​រាល់​ខែ ឬ​គិត​ការ​ប្រាក់​ដល់​ថ្ងៃ​កំណត់) និង​លិខិត​គំរូ​ហត្ថលេខា
  • ទំហំប្រាក់ដើម​អប្បបរមា​ត្រឹម​តែ ២.០០០.០០០​រៀល ៥០០​ដុល្លារ​អាមេរិក ឬ ២០.០០០​បាត

គុណប្រយោជន៍

  • រក្សា​សាច់ប្រាក់​ប្រកបដោយ​សុវត្ថិភាព និង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់
  • ទទួល​បាន​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ ដែល​អាច​ប្រើប្រាស់​ជា​ទ្រព្យ​បញ្ចាំ​ជាមួយ​យើង​ខ្ញុំ ក្នុង​ករណី​លោក​អ្នក​ត្រូវការ​ឥណទាន​សម្រាប់​រយៈពេល​ខ្លី​ជាង

ប្រភេទ​នៃ​គណនី​មាន​កាលកំណត់ 

គណនី​មាន​កាលកំណត់​កំណើន​ខ្ពស់

គណនី​មាន​កាលកំណត់​កំណើន​ខ្ពស់ គឺ​ជា​ប្រភេទ​គណនី​បញ្ញើ-សន្សំ ដែល​អាច​ដក​ប្រាក់​ដើម និង​ការ​ប្រាក់ នៅ​ពេល​បញ្ចប់​កិច្ច​សន្យា ។

អត្រា​ការប្រាក់​ក្នុង​មួយ​ឆ្នាំ
រយៈ​ពេល រៀល ដុល្លារ​អាមេរិក បាត
១ខែ២,០០%០,៧៥%០,០៥%
៣ខែ៣,៥០%១,៥០%០,៥០%
៦ខែ៤,២៥%៣,០០%១,០០%
១២ខែ៦,០០%៤,៧៥%២,០០%
២៤ខែ៦,២៥%៥,០០%២,០០%

គណនី​មាន​កាលកំណត់​ចំណូល​ខ្ពស់

គណនី​មាន​កាលកំណត់​ចំណូល​ខ្ពស់ គឺ​ជា​ប្រភេទ​គណនី​បញ្ញើ-សន្សំ ដែល​អាច​ដក​ការ​ប្រាក់​បាន​ជា​រៀងរាល់​ខែ និង​ប្រាក់​ដើម​អាច​ដក​បាន​នៅ​ពេល​បញ្ចប់​កិច្ច​សន្យា ។

អត្រា​ការប្រាក់​ក្នុង​មួយ​ឆ្នាំ
រយៈ​ពេល រៀល ដុល្លារ​អាមេរិក បាត
៣ខែ៣,០០%១,២៥%០,២៥%
៦ខែ៤,០០%២,៧៥%០,៧៥%
១២ខែ៥,៧៥%៤,៥០%១,៧៥%
២៤ខែ៦,០០%៤,៧៥%១,៧៥%

គណនី​មាន​កាល​កំណត់រយៈពេល​វែង 

គណនី​មាន​កាល​កំណត់រយៈពេល​វែង គឺ​ជា​ប្រភេទ​គណនី​បញ្ញើ-សន្សំ ដែល​អាច​ដក​ការ​ប្រាក់​បាន​ជា​រៀងរាល់​បីខែ​ម្តង និង​ប្រាក់​ដើមអាច​ដក​បាន​នៅ​ពេល​បញ្ចប់​កិច្ចសន្យា ។

អត្រា​ការប្រាក់​ក្នុង​មួយ​ឆ្នាំ
រយៈ​ពេល រៀល ដុល្លារ​អាមេរិក បាត
៣៦ខែ៦,៧៥%៥,៥០%៣,២៥%
៤៨ខែ៧,០០%៦,០០%៣,៧៥%
៦០ខែ៧,២៥%៦,៥០%៤,២៥%

សំគាល់ ៖

  • សូម​ទស្សនា​កម្មវិធី​គណនា​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ របស់​យើង​ខ្ញុំ ប្រសិន​បើ​លោកអ្នក​ចង់​ដឹង​ពី​នូវ​ការប្រាក់​សរុប​ដែល​លោក​អ្នក​នឹង​ទទួល​បាន ដោយ​ឈរ​លើ​​អត្រា​ការប្រាក់​របស់​ប្រាក់​បញ្ញើ​មាន​កាលកំណត់ ។ល។
  • សូម​ចុច​ទីនេះ សម្រាប់​ទម្រង់​ប្រើប្រាស់​ជាមួយ​គណនី​មាន​កាល​កំណត់ ។
  • អត្រា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​គោល​បំណង​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែប្រែ ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៩៥   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៤.២៧៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប