តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  សេវា Trust Services  »  គណនី​មូលនិធិ​គាំពារ​សុខភាព

គណនី​មូលនិធិ​គាំពារ​សុខភាព

ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សុខាភិបាលឱ្យ​មាន​ដំណើរការ​ល្អ ធនាគារ​អេស៊ីលីដា​សូម​ណែនាំ​នូវ​សេវា​បញ្ញើ-សន្សំថ្មី​មួយ​ទៀត​ឈ្មោះ គណនី​មូលនិធិ​គាំពារ​សុខភាព ដែល​ធនាគារ​អេស៊ីលីដា​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា គ្រប់គ្រង និង​ចាត់​ចែង​សាច់ប្រាក់​ជូន​លោក​អ្នក​ជា​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល ដែល​មាន​បំណង​ដាក់​ប្រាក់​បញ្ញើ-សន្សំ សម្រាប់​ទូទាត់​រាល់​ការ​ចំណាយ​លើ​ការ​គាំពារ​សុខភាព រួម​មាន ៖ ថ្លៃ​ពិនិត្យ​សុខភាព បង្ការ​និង​ការ​ព្យាបាល​ជម្ងឺ​សម្រាប់​ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ សាច់ញាតិ បុគ្គលិក ឬ​ភាគី​ទី​បី ហើយ​លោក​អ្នក​ ឬ​ភាគី​ណា​ផ្សេង​ទៀត អាច ឬ​ត្រូវ​បង់​ប្រាក់​ចូល​ក្នុង​គណនី​នេះ ដើម្បី​ទូទាត់​លើ​ការ​ចំណាយ​របស់​អ្នក​ទទួល​ផល​បាន ដោយ​យោង​លើ​វិក្កយបត្រ​ជាក់​ស្តែង និង​ខ​ចែង​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​លក្ខខណ្ឌ​ពិសេស នៃ​គណនី​មូលនិធិ​គាំពារ​សុខភាព​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

គុណប្រយោជន៍

  • ធានា​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ថែរក្សា គ្រប់គ្រង ឬ​ចាត់​ចែង​សាច់ប្រាក់ សម្រាប់​ចំណាយ​លើ​ការ​គាំពារ​សុខភាព​ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ សាច់ញាតិ ឬ​ភាគី​ទី​បី (អ្នក​ទទួល​ផល)
  • មាន​សាច់ប្រាក់​បម្រុង​គ្រប់គ្រាន់ សម្រាប់​ចំណាយ​លើ​ការ​គាំពារ​សុខភាព ដែល​អាច​កើត​មាន​ឡើង​ដោយ​ឥត​បាន​ព្រាង​ទុក​ជា​មុន
  • ​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម តាម​រយៈ​ការ​ផ្តល់​ការ​ប្រាក់​ពី​ធនាគារ
  • មាន​ផែនការ​ច្បាស់​លាស់ សម្រាប់​ចំណាយ​លើ​ប្រព័ន្ធ​សុខភាព​ក្នុង​ក្រុម​គ្រួសារ ។

លក្ខណៈ​ពិសេស

  • ជា​ប្រភេទ​គណនី​បញ្ញើ​សំចៃ ដែល​លោក​អ្នក​អាច​ជ្រើសរើស​យក​ការ​ប្រើប្រាស់​សៀវភៅ​ប្រាក់​បញ្ញើ ឬ​ប័ណ្ណ​ព័ត៌មាន​គណនី
  • ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​ជាង​គណនី​បញ្ញើ​សំចៃ​ធម្មតា
  • ការ​ប្រាក់​ត្រូវ​បង្គរ​ទុក​ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ចូល​ទៅ​ក្នុង​គណនី នៅ​រៀង​រាល់​ដំណាច់​ឆមាស​នីមួយៗ
  • អាច​បិទ​គណនី​បាន ដោយ​មាន​ការព្រមព្រៀង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ
  • ការ​ដាក់​ប្រាក់ ៖ ក្រៅ​ពី​ម្ចាស់​គណនី​ផ្ទាល់ ក្រុមគ្រួសារ សាច់ញាតិ ក្រុមហ៊ុន អង្គការ ឬ​ស្ថាប័ន​ណា​មួយ​ក៏​អាច​ដាក់​សាច់​ប្រាក់​ចូល​ក្នុង​គណនី​នេះ​បាន​ដែរ
  • ការដក​ប្រាក់ ៖ អាច​ដក​ប្រាក់​បាន​ទៅ​តាម​គោលបំណង​នៃ​គណនី និង​លក្ខខណ្ឌ​ពិសេស​របស់​គណនី ប៉ុន្តែ​ក្នុង​ករណី​ដក​សាច់​ប្រាក់​ខុស​ពី​គោល​បំណង​នៃ​គណនី លោក​អ្នក​ត្រូវ​បង់​ថ្លៃ​សេវា ។

ទំហំសាច់ប្រាក់ក្នុង​គណនី

ដើម្បីឱ្យ​គណនី​មូលនិធិ​គាំពារ​សុខភាព អាច​ដំណើរការ​ទៅ​បាន លោក​អ្នក​ត្រូវ​ដាក់​ប្រាក់​តម្កល់​ដំបូង​ចំនួន ២០០.០០០រៀល, ៥០​ដុល្លារ​អាមេរិក, ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត ។ នៅ​ពេល​មាន​ប្រតិបត្តិការ​ដាក់-ដក​សាច់ប្រាក់ លោក​អ្នក​ត្រូវ​ប្រាកដ​ថា សមតុល្យ​នៅក្នុង​គណនី​មិន​ត្រូវ​ទាប​ជាង ៤០.០០០រៀល, ១០​ដុល្លារ​អាមេរិក, ៤០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត​ឡើយ ។

អត្រាការប្រាក់

លោក​អ្នក​ដែល​ប្រើ​ប្រាស់​គណនី​មូលនិធិ​គាំពារ​សុខភាព​ជា​មួយ​ធនាគារ​អេស៊ីលីដា នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់ ស្មើ​នឹង​អត្រា​ការ​ប្រាក់​របស់​គណនី​បញ្ញើ​សំចៃ​ធម្មតា បូក​បន្ថែម​ជា​មួយ​អត្រា​ដំឡើង (Margin Rate) ២% ក្នុង​មួយ​ឆ្នាំ ។ ការ​ប្រាក់​ត្រូវ​បង្គរ​ទុក​ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ចូល​ទៅ​ក្នុង​គណនី​មូលនិធិ​គាំពារ​សុខភាព រៀង​រាល់​ដំណាច់​ឆមាស​នីមួយៗ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២៦   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៤.៦៨៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៥.៨០៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប