តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  សេវា Trust Services  »  គណនី​មូលនិធិ​សោធននិវត្តន៍

គណនី​មូលនិធិ​សោធននិវត្តន៍

ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​កាត់​បន្ថយ​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​ជា​យថាហេតុ ដោយ​ការ​រក្សា​ទុក​សាច់ប្រាក់​សុទ្ធ​ដោយ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ធនាគារ​អេស៊ីលីដា​បាន​បង្កើត​សេវា​បញ្ញើ-សន្សំ​មួយ​ប្រភេទ​ឈ្មោះ គណនី​មូលនិធិ​សោធននិវត្តន៍ ដែល​ធនាគារ​អេស៊ីលីដា​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា គ្រប់គ្រង និង​ចាត់ចែង​សាច់ប្រាក់​ដែល​លោក​អ្នក ឬ​ភាគី​ទី​បី​បាន​ដាក់​បញ្ញើ-សន្សំ​នៅ​ក្នុង​គណនី​នេះ​ជា​មួយ​ធនាគារ ក្នុង​គោលបំណង​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ផ្ទាល់​ខ្លួន ឬ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​អ្នក ក្រោយ​ពេល​ចូល​និវត្តន៍ ។

គុណប្រយោជន៍

  • ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ថែរក្សា គ្រប់គ្រង ឬ​ចាត់​ចែង​សាច់ប្រាក់ ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ក្រោយ​ពេល​ចូល​និវត្តន៍
  • ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ជាង​គណនី​បញ្ញើ​សំចៃ​ធម្មតា
  • លើក​កម្ពស់​កម្រិត​ជីវភាពឱ្យ​កាន់​តែ​ប្រសើរ​ក្នុង​វ័យ​ចូល​និវត្តន៍
  • ទទួល​បាន​ឱកាស​ក្នុង​ការ​ប្រើប្រាស់​ផលិតផល និង​សេវា​ផ្សេងៗ​ទៀត​របស់​ធនាគារ ។

លក្ខណៈ​ពិសេស

  • គណនី​ឯកត្តជន
    • ជា​ប្រភេទ​គណនី​បញ្ញើ​សំចៃ ដែល​លោក​អ្នក​អាច​ជ្រើសរើស​យក​ការ​ប្រើប្រាស់​សៀវភៅ​ប្រាក់​បញ្ញើ ឬ​ប័ណ្ណ​ព័ត៌មាន​គណនី
    • ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ជាង​គណនី​បញ្ញើ​សំចៃ​ធម្មតា ការប្រាក់​បង្គរ​ជា​រៀង​រាល់​ថ្ងៃ និង​បញ្ចូល​ទៅ​ក្នុង​គណនី​នៅ​រៀងរាល់​ដំណាច់​ឆ្នាំ
    • ទំហំ​សាច់ប្រាក់​ដែល​ត្រូវ​ដាក់​ចូល​ក្នុង​គណនី​នេះ អាស្រ័យ​លើ​កិច្ច​ព្រមព្រៀង
    • អាច​ដក​ប្រាក់​បាន​តាម​តម្រូវការ​ក្រោយ​កាលបរិច្ឆេទ​ដែល​ម្ចាស់​គណនី​បាន​ចូលនិវត្តន៍ តាម​អាយុកាល​កំណត់ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
    • អាច​ដក​ប្រាក់​មុនអាយុកាល​ចូល​និវត្តន៍​បាន ប៉ុន្តែ​ត្រូវ​បង់​កម្រៃ​សេវា ។
  • គណនី​ក្រុមហ៊ុន
    • ជា​ប្រភេទ​គណនី​បញ្ញើ​សំចៃ ដែល​អាច​ជ្រើសរើស​យក​ការ​ប្រើប្រាស់​សៀវភៅ​ប្រាក់​បញ្ញើ ឬ​ប័ណ្ណ​ព័ត៌មាន​គណនី
    • ដាក់​មូលនិធិសោធន​និវត្តន៍ (Retirement Fund, Pension Fund, or Provident Fund) របស់​កម្មករ​និយោជិត​ទាំង​អស់ នៅ​ក្នុង​គណនី​រួម​មួយ
    • អាច​បែងចែក​មូលនិធិឱ្យ​កម្មករ​និយោជិត​តាម​កិច្ច​ព្រមព្រៀង ចេញ​ពី​គណនី​នេះ​ដោយ​ផ្ទាល់ ក្រោយ​ពេល​បញ្ចប់​គម្រោង ឬ​កម្មករ​និយោជិត​ណា​ម្នាក់​ចូលនិវត្តន៍ ឬ​សុំ​លាឈប់​ពីការងារ
    • ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ជាង​គណនី​បញ្ញើ​សំចៃ​ធម្មតា ការប្រាក់​បង្គរ​ជា​រៀង​រាល់​ថ្ងៃ និង​បញ្ចូល​ទៅ​ក្នុង​គណនី​នៅ​រៀងរាល់​ដំណាច់​ឆ្នាំ
    • ទំហំ​សាច់ប្រាក់​ដែល​ត្រូវ​ដាក់​ចូល​ក្នុង​គណនី​នេះ អាស្រ័យ​លើ​កិច្ច​ព្រមព្រៀង
    • អាច​ដក​ប្រាក់ ឬ​ផ្ទេរ​ចូល​គណនី​របស់​កម្មករ​និយោជិត​បាន​តាម​តម្រូវការ ក្រោយ​ពេល​បញ្ចប់​គម្រោង ឬ​បុគ្គលិក​ណា​ម្នាក់​ដល់​អាយុកាល​ចូលនិវត្តន៍
    • អាច​ដក​ប្រាក់ ឬ​ផ្ទេរ​ចូល​គណនី​របស់​កម្មករ​និយោជិត មុន​ពេល​បញ្ចប់​គម្រោង ឬមុនអាយុកាល​ចូល​និវត្តន៍​បាន ប៉ុន្តែ​ត្រូវ​បង់​កម្រៃ​សេវា ។

ទំហំសាច់ប្រាក់ក្នុង​គណនី

ដើម្បីឱ្យ​គណនី​មូលនិធិ​សោធន​និវត្តន៍ អាច​ដំណើរការ​ទៅ​បាន លោក​អ្នក​ត្រូវ​ដាក់​ប្រាក់​តម្កល់​ដំបូង​ចំនួន ២០០.០០០រៀល, ៥០​ដុល្លារ​អាមេរិក, ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត ។ នៅ​ពេល​មាន​ប្រតិបត្តិការ​ដាក់-ដក​សាច់ប្រាក់ លោក​អ្នក​ត្រូវ​ប្រាកដ​ថា សមតុល្យ​នៅ​ក្នុង​គណនី​មិនត្រូវឱ្យ​ទាប​ជាង ២០០.០០០រៀល, ៥០​ដុល្លារ​អាមេរិក, ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត​ឡើយ ។

អត្រា​ការប្រាក់

ធនាគារ​អេស៊ីលីដា​ផ្តល់​ជូន​អត្រា​ការប្រាក់​សម្រាប់​គណនី​មូលនិធិ​សោធន​និវត្តន៍ ស្មើ​នឹង ៥% ក្នុង​មួយ​ឆ្នាំ ។ ការប្រាក់​ត្រូវ​បង្គរ​ជា​រៀង​រាល់​ថ្ងៃ និង​បញ្ចូល​ទៅ​ក្នុង​គណនី​នៅ​រៀង​រាល់​ដំណាច់​ឆ្នាំ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៧៩៥   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៧.៩៥០   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៦៨៦
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប