តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  គណនី​អនាគត​កុមារ

គណនី​អនាគត​កុមារ

គណនី​អនាគត​កុមារ ឬ​គណនី​កុមារ ជា​សេវា​ប្រាក់​បញ្ញើ-សន្សំ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​អនុញ្ញាត​ឱ្យ​ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល អាច​លើក​ទឹក​ចិត្ត និង​បណ្តុះ​គំនិត​កូន ឬ​កុមារ ដោយ​បើក​គណនី​សម្រាប់​កូន ឬ​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទុក ដើម្បី​គ្រប់​គ្រង​សាច់​ប្រាក់​ឱ្យ​មាន​សុវត្ថិភាព និង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់ ។

គណនី​អនាគត​កុមារ នឹង​ត្រូវ​ផ្លាស់​ប្តូរ​ប្រភេទ​ទៅ​ជា​គណនី​បញ្ញើ​សំចៃ​ធម្មតា ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​កុមារ​គ្រប់​អាយុ ១៨ឆ្នាំ ។

អត្ថប្រយោជន៍

  • មាន​សុវត្ថិភាព និង​តម្លាភាព​ក្នុង​ការ​គ្រប់​គ្រង​សាច់​ប្រាក់ នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • ផ្តល់​ឱកាស​ឱ្យ​កុមារ​ស្វែង​យល់​ពី​អត្ថប្រយោជន៍​នៃ​ការ​សន្សំ​ប្រាក់ និង​បង្រៀន​កុមារ​ឱ្យ​មាន​ចំណេះ​ដឹង​មូល​ដ្ឋាន​ក្នុង​ការ​ទូទាត់​តាម​រយៈប្រព័ន្ធ​ធនាគារ តាំង​ពី​កុមារភាព ។
  • ទទួល​បាន​ចំណូល​ខ្ពស់​ពី​ការ​ប្រាក់ ។

លក្ខណៈ​ពិសេស

  • លោក​អ្នក​អាច​បើក​គណនី​អនាគត​កុមារ ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ឬ​ប្រាក់​បាត ។
  • លោក​អ្នក​អាច​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង​អាយុ​ជីវិត ដែល​បុព្វលាភ​រ៉ាប់រង​សរុប មាន​ចំនួន​ចាប់​ពី ៥.០០០ ដុល្លារ​អាមេរិក ឡើង​ទៅ (ករណី​មាន​តម្រូវការ) ។
  • មាន​អ្នក​រួម​គណនី ជា​ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល និង​ត្រូវ​កំណត់​យក​ឈ្មោះ​កុមារ ជា​ឈ្មោះ​គណនី​តែ​ម្តង ។
  • កុមារ​ម្នាក់​អាច​មាន​គណនី​ប្រភេទ​នេះ​តែ​មួយ​ប៉ុណ្ណោះ ។ ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល មិន​អាច​បើក​គណនី​មួយ​ប្រើ​រួម​គ្នា​សម្រាប់​កុមារ​ច្រើន​នាក់​ឡើយ ។
  • ប្រាក់​តម្កល់​ដំបូង និង​សមតុល្យ​អប្បបរមា គឺ​មិន​តម្រូវ ។
  • សមតុល្យ​គណនី​អតិបរមា គឺ​មិន​កំណត់ ។

ការ​ដាក់​ប្រាក់ ដក​ប្រាក់ និង​ការ​ទូទាត់

លោក​អ្នក​អាច​ដាក់​ប្រាក់​សន្សំ​ក្នុង​គណនី​តាម​ចំនួន​ដែល​ត្រូវ​បង់​បុព្វលាភ​រ៉ាប់រង​អាយុជីវិត (ករណី​មាន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង) ឬ​តាម​លទ្ធភាព​ជាក់​ស្តែង ។ លោក​អ្នក​ក៏​អាច​ដក​ជា​សាច់​ប្រាក់ ឬ​ផ្ទេរ​ទៅ​ជា​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ ឬ​ទូទាត់​ផ្សេងៗ​តាម​តម្រូវការ ។

លក្ខណ​សម្បត្តិ

  • កុមារ
    • ជា​អនីតិជន ដែល​មាន​អាយុ​​តិច​ជាង ១៨ឆ្នាំ (គិត​ត្រឹម​ថ្ងៃ​បើក​គណនី) ។
    • មាន​សំបុត្រ​កំណើត ឬ​លិខិត​ឆ្លង​ដែន (មាន​សុពល​ភាព​យ៉ាង​តិច ៣ខែ) ឬ​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។
  • ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល
    • ជន​ជាតិ​ខ្មែរ
      • ជា​នីតិជន ដែល​មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ ។
      • មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន (មាន​សុពល​ភាព​យ៉ាង​តិច ៣ខែ) ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ដែល​មាន​រូបថត ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។
    • ជន​​បរទេស
      • ជា​នីតិជន ដែល​មាន​អាយុ​ចាប់​ពី ១៨ឆ្នាំ ។
      • មាន​លិខិត​ឆ្លង​ដែន (មាន​សុពល​ភាព​យ៉ាង​តិច ៣ខែ) ។
      • មាន​អាសយដ្ឋាន​ទំនាក់​ទំនង​ច្បាស់​លាស់​នៅ​កម្ពុជា ដោយ​មាន​លិខិត​បញ្ជាក់​ទីលំនៅ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​លិខិត​បញ្ជាក់​ពី​ថ្នាក់​មាន​សមត្ថកិច្ច​របស់​ស្ថាប័ន​ដែល​កំពុង​បម្រើ​ការងារ ឬ​កិច្ច​សន្យា​ការងារ ឬ​កិច្ច​សន្យា​អាជីវកម្ម​នៅ​កម្ពុជា ឬ​លិខិត​បញ្ជា​បេសកកម្ម​ពី​ក្រៅ​ប្រទេស​របស់​ស្ថាប័ន​ដែល​អាច​ទុក​ចិត្ត​បាន ។
      • មាន​លេខ​ទូរស័ព្ទ ទូរសារ ឬ​អ៊ីម៉ែល ។
      • ករណី​ជា​អាណា​ព្យាបាល​ដោយ​អណត្តិ ត្រូវ​មាន​សាល​ក្រម​ពី​តុលាការ ។

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ភ្នាក់ងារ​បម្រើ​អតិថិជន​​នៅ​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៨៣   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៧.៥៤២   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៣២៣