តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​បញ្ញើ-សន្សំ  »  គណនី​ព្រះ​សង្ឃ និង​គណនី​មូលនិធិ​វត្ត

គណនី​ព្រះ​សង្ឃ និង​គណនី​មូលនិធិ​វត្ត

គណនី​ព្រះ​សង្ឃ និង​គណនី​មូលនិធិ​វត្ត ជា​សេវា​ប្រាក់​បញ្ញើ​មួយ​ប្រភេទ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​អនុញ្ញាត​ប្រគេន​ព្រះ​សង្ឃ អង្គភាព​ព្រះពុទ្ធ​សាសនា (វត្ត) និង​សមាគម​ព្រះពុទ្ធ​សាសនា អាច​បើក​គណនី​បញ្ញើ-សន្សំ សម្រាប់​គ្រប់​គ្រង និង​ចាត់​ចែង​សាច់​ប្រាក់ មូលនិធិ​វត្ត ឬ​បច្ច័យ​ផ្សេងៗ ។

អត្ថប្រយោជន៍

  • ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់​សាច់​ប្រាក់ មូលនិធិ និង​បច្ច័យ​ផ្សេងៗ ក្នុង​ទីកន្លែង​ដែល​មាន​សុវត្ថិភាព ហើយ​អាច​ដក​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ បាន​គ្រប់​ពេល​វេលា ។
  • មាន​សុវត្ថិភាព និង​តម្លាភាព​ក្នុង​ការ​គ្រប់​គ្រង​ចរន្ត​សាច់​ប្រាក់ នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ប្រើប្រាស់​សាច់​ប្រាក់​ជា​មួយ​ភាគី​ផ្សេង​ទៀត ។
  • ទទួល​ជំនួយ​សប្បុរស មូលនិធិ​សម្រាប់​កសាង ឬ​បច្ច័យ​ផ្សេងៗ ដែល​ផ្ទេរ​ចូល​គណនី​តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី សេវា​អេស៊ីលីដា​អ៊ីនធើណែត និង​សេវា​អេស៊ីលីដា​អ៊ីខុមមើស បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង ទូទាំង​ពិភព​លោក ពី​ពុទ្ធបរិស័ទ និង​សាធារណជន​ទូទៅ ទាំង​ជន​ជាតិ​ខ្មែរ និង​បរទេស ។
  • ទទួល​បាន​ចំណូល​ពី​ការ​ប្រាក់ តាម​អត្រា​ការប្រាក់​ខ្ពស់ ។
  • ទប់​ស្កាត់​ហានិភ័យ​ផ្សេងៗ ។
  • បង្កើន​ទំនុក​ចិត្ត និង​សទ្ធា​ជ្រះ​ថ្លា​ពី​ពុទ្ធ​បរិស័ទ ។

លក្ខណៈ​ពិសេស

ឯកសារ​គាំទ្រ​សម្រាប់​បើក​គណនី

គណនី​ព្រះសង្ឃ (រូបវ័ន្ត​បុគ្គល)

  • គណនី​ផ្ទាល់​ខ្លួន​សម្រាប់​ព្រះ​សង្ឃ​ជា​ជន​ជាតិ​ខ្មែរ 
    • លិខិត​សម្គាល់​ព្រះសង្ឃ (ឆាយា សង្ឃដីកា ឬ​សុទ្ធិប័ត្រ) ច្បាប់​ដើម ដែល​មាន​បិទ​រូប​ថត ។
    • អាសយដ្ឋាន​ទំនាក់​ទំនង មាន​បញ្ជាក់​ក្នុង​លិខិត​សម្គាល់​ព្រះសង្ឃ ។
    • មាន​លេខ​ទូរស័ព្ទ​ចល័ត និង/ឬ​អ៊ីម៉ែល ។
  • គណនី​ផ្ទាល់​ខ្លួន​សម្រាប់​ព្រះសង្ឃ​ជា​ជន​ជាតិ​បរទេស 
    • លិខិត​សម្គាល់​ព្រះសង្ឃ និង​លិខិត​ឆ្លង​ដែន​ច្បាប់​ដើម ដែល​មាន​បិទ​រូបថត ច្បាស់​លាស់ ត្រឹមត្រូវ គ្មាន​ស្នាម​បិទ​ថ្មី កោស​លុប ឬ​ចំណុច​សង្ស័យ​ផ្សេងៗ និង​នៅ​មាន​សុពលភាព​យ៉ាង​តិច ៣ខែ (គិត​ចាប់​ពី​ថ្ងៃ​ទទួល​ឯកសារ) ។
    • លិខិត​បញ្ជាក់​ទីលំនៅ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​លិខិត​បញ្ជាក់​ពី​ចៅ​អធិការ​វត្ត​ដែល​ព្រះ​សង្ឃ​គង់ (ស្នាក់) នៅ ។
    • លេខ​ទូរស័ព្ទ​ចល័ត និង/ឬ​អ៊ីម៉ែល ។

គណនី​រួម

  • គណនី​រួម​រវាង​ជន​ជាតិ​ខ្មែរ ៖ សមាជិក​គណនី​មួយ​រូបៗ ត្រូវ​ផ្តល់​ឯកសារ​ដូចការ​បើក​គណនី​ផ្ទាល់​ខ្លួន ដូច​ចំណុច​ទី1 ខាង​លើ និង/ឬ​លិខិត​សម្គាល់​អត្តសញ្ញាណ​សមាជិក​គណនី​ជា​គ្រហស្ថ ។
  • គណនី​រួម​រវាង​ជនជាតិ​បរទេស ៖ សមាជិក​គណនី​មួយ​រូបៗ ត្រូវ​ផ្តល់​ឯកសារ​ដូច​ការ​បើក​គណនី​ផ្ទាល់​ខ្លួន ដូច​ចំណុច​ទី2 ខាង​លើ និង/ឬ​លិខិត​ឆ្លង​ដែន​សមាជិក​គណនី​ជា​គ្រហស្ថ ។
  • គណនី​រួម​រវាង​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​បរទេស ៖
    • ជនជាតិខ្មែរ ៖ ត្រូវ​ផ្តល់​ឯកសារ​ដូច​ការ​បើក​គណនី​ផ្ទាល់​ខ្លួន ដូច​ចំណុច​ទី1 ខាង​លើ និង/ឬ​លិខិត​សម្គាល់​អត្តសញ្ញាណ​សមាជិក​គណនី​ជា​គ្រហស្ថ ។
    • ជន​ជាតិ​បរទេស ៖ ត្រូវ​ផ្តល់​ឯកសារ​ដូច​ការ​បើក​គណនី​ផ្ទាល់​ខ្លួន ដូច​ចំណុច​ទី2 ខាង​លើ និង/ឬ​លិខិត​ឆ្លង​ដែន​សមាជិក​គណនី​ជា​គ្រហស្ថ ។ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​បង្ហាញ​លិខិត​បញ្ជាក់​ចៅ​អធិការ​វត្ត ឬ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​មូលដ្ឋាន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម​ទៀត​ឡើយ ។

គណនី​មូលនិធិ​វត្ត (នីតិបុគ្គល)

  • ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​សមាជិក​គណនី ដូចជា លិខិត​សម្គាល់​ព្រះ​សង្ឃ និង/ឬ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន របស់​គណៈកម្មការ​វត្ត ឬ​គណៈ​គ្រប់គ្រង​សមាគម​ព្រះពុទ្ធ​សាសនា ។
  • សេចក្តី​សម្រេច​ស្តីពី​ការ​តែង​តាំង​ចៅ​អធិការ​វត្ត ឬ​ប្រធាន​សមាគម​ព្រះពុទ្ធ​សាសនា ។
  • រចនា​សម្ព័ន្ធ​គ្រប់គ្រង​ដែល​មាន​សមាសភាព​សមាជិក-សមាជិកា​គណៈកម្មការ​វត្ត ឬ​គណៈ​គ្រប់គ្រង​សមាគម​ព្រះពុទ្ធ​សាសនា ។
  • លក្ខន្តិកៈ​របស់​វត្ត ឬ​សមាគម​ព្រះពុទ្ធ​សាសនា ដែល​សមស្រប​តាម​សភាព​ជាក់​ស្តែង ។
  • លិខិត​អនុញ្ញាត ឬ​សេចក្តី​សម្រេច​របស់​ក្រសួង​ធម្មការ និង​សាសនា ដូចជា ៖ សេចក្តី​សម្រេច​ឲ្យ​ដំណើរការ​វត្ត ឬ​លិខិត​អនុញ្ញាត​ដែល​ពាក់ព័ន្ធ​នឹង​ឈ្មោះ​របស់​វត្ត ឬ​វិញ្ញាបនបត្រ​សមាគម ។ល។
  • សេចក្តី​សម្រេច​ចិត្ត​របស់​ចៅ​អធិការ ប្រធាន​គណៈកម្មការ​វត្ត ឬ​ប្រធាន​សមាគម​ព្រះពុទ្ធ​សាសនា​លើ​ការ​បើក​គណនី ។
  • លិខិត​ផ្ទេរ​សិទ្ធិ​ដល់​បុគ្គល​ណា​ម្នាក់​ជា​តំណាង​ឲ្យ​វត្ត ឬ​សមាគម​ព្រះពុទ្ធ​សាសនា ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។
  • រាល់​ឯកសារ​ទាំង​អស់​ខាង​លើ តម្រូវ​ឲ្យ​ផ្តល់​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស ឬ​បក​ប្រែ​ជា​ផ្លូវការ​មក​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស ។

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ភ្នាក់ងារ​បម្រើ​អតិថិជន​​នៅ​សាខា​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១១៥   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៤.៦៣៧   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៥.៨០៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប