តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា

ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា

ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា អនុញាត​ឱ្យ​លោក​អ្នក​ធ្វើ​​ប្រតិបត្តិការ​សេវា​ធនាគារ បាន​គ្រប់​ពេលវេលា (២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត តាម​រយៈ​ប័ណ្ណ​របស់​ធនាគារ​អេស៊ីលីដា និង​ប័ណ្ណ​របស់​ធនាគារ​ផ្សេង ដូច​ខាង​ក្រោម ៖

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ម៉ាស៊ីន​អេធីអឹម​ធំ​ជាង​គេ (ចំនួន ៤៦៣គ្រឿង) គ្រប់​ខេត្ត និង​រាជធានី ទូទាំង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុង​​ការិយាល័យ​ធនាគារ​អេស៊ីលីដា​ និង​នៅ​តាម​ផ្សារ​ទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុន​នានា... ។

ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា

  • អេធីអឹម ដកប្រាក់
    • ដកប្រាក់ ដោយ​ប្រើ​ប័ណ្ណ និង​មិន​ចាំ​បាច់​ប្រើ​ប័ណ្ណ [1]
    • បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​
    • ទូទាត់វិក្កយបត្រ​
    • ផ្ទេរប្រាក់រវាង​គណនីម្ចាស់​តែ​មួយ ឬ​គណនី​ភ្ជាប់​ក្នុង​ប័ណ្ណ​ឥណពន្ធ​តែមួយ
    • ផ្ទេរប្រាក់រវាង​គណនីម្ចាស់​ផ្សេង​គ្នា
    • ពិនិត្យ​មើល​សមតុល្យ​សាច់ប្រាក់
    • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប​
    • ប្រតិបត្តិការ​ផ្សេងៗ​ទៀត
  • អេធីអឹម ដាក់-ដក​ប្រាក់
    • ដាក់-ដក​ប្រាក់ ជា​ប្រាក់​ដុល្លារ​អាមេរិក [2]
    • បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​
    • ទូទាត់វិក្កយបត្រ​
    • ផ្ទេរប្រាក់រវាង​គណនីម្ចាស់​តែ​មួយ ឬ​គណនី​ភ្ជាប់​ក្នុង​ប័ណ្ណ​ឥណពន្ធ​តែមួយ
    • ផ្ទេរប្រាក់រវាង​គណនីម្ចាស់​ផ្សេង​គ្នា
    • ពិនិត្យ​មើល​សមតុល្យ​សាច់ប្រាក់
    • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប​
    • ប្រតិបត្តិការ​ផ្សេងៗ​ទៀត

ប័ណ្ណ​ដែល​អាច​ប្រើ​ជា​មួយ​អេធីអឹម​អេស៊ីលីដា

សំគាល់ ៖

  1. នៅ​ពេល​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់ ប្រាក់​ដែល​ចេញ​ពី​ម៉ាស៊ីន​អេធីអឹម នឹង​លេប​ចូល​ក្នុង​ម៉ាស៊ីន​វិញ ក្នុង​អំឡុង​ពេល ១០​វិនាទី ប្រសិន​បើ​លោក​អ្នក​មិន​បាន​យក​ប្រាក់​នោះ​ទេ ។ ប្រភេទ​ក្រដាស​ប្រាក់​ដែល​នឹង​អាច​ដក​បាន​មាន ១០, ២០, ១០០ដុល្លារ​អាមេរិក, ១០០០០រៀល និង ២០០០០រៀល ។
  2. លោក​អ្នក​អាច​បញ្ចូល​ក្រដាសប្រាក់ ១០, ២០, ៥០ និង ១០០ដុល្លារ​អាមេរិក ទៅ​ក្នុង​ម៉ាស៊ីន​អេធីអឹម​ទទួល​ប្រាក់​បញ្ញើ បាន​រហូត​ដល់ ២០០​សន្លឹក​ក្នុង​មួយ​ប្រតិបត្តិការ ។ សូម​ចុច​ទី​នេះ សម្រាប់​ទីតាំង​ម៉ាស៊ីន​អេធីអឹម​ទទួល​ប្រាក់​បញ្ញើ របស់​ធនាគារ​អេស៊ីលីដា ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៧០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.១៤៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០