តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក

សេវា​ធនាគារ​​អេឡិចត្រូនិក

ជា​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទំនើប ផ្តល់​ជូន​លោកអ្នក​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​កុំព្យូទ័រ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណែត បាន​តាម​តម្រូវការ នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ប្រកប​ដោយ​ភាពងាយស្រួល​និង​សុវត្ថិភាព​ខ្ពស់ ។

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​បាន (ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ​អេស៊ីលីដា ដោយ​មិន​ប្រើ​ប័ណ្ណ​អេធីអឹម) តាម​រយៈ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ និង​គ្រប់​ប្រព័ន្ធ ។

សម្រាប់​ផ្តល់​មធ្យោបាយ​ឱ្យ​ក្រុមហ៊ុន/​អង្គភាព (ពាណិជ្ជករ) អាច​លក់​ទំនិញ-​សេវាកម្ម​តាម​ប្រព័ន្ធ​អ៊ីនធើណែត (Online Shopping) និង​អនុញ្ញាត​ឱ្យ​អតិថិជន​ដែល​ជា​ម្ចាស់​ប័ណ្ណ​ឥណពន្ធ ឬ​ប័ណ្ណ​ឥណទាន អាច​បញ្ជា​ទិញ និង​ទូទាត់បាន​ភ្លាមៗ តាម​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក ។

សេវា​ទូទាត់​តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ទាំង​អស់​អាច​បង់​ប្រាក់​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ទូទាត់​ថ្លៃ​សេវា​របស់​ក្រុមហ៊ុន Pathmazing ដូចជា...

ប័ណ្ណ​ឥណទាន​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន គឺ​ជា​ប័ណ្ណ​ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ដើម្បី​ផ្តល់​ជូន​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម ព្រម​ទាំង​អាច​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ឬ​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីខុមមើស លើស​ពី​សមតុល្យ​ទឹក​ប្រាក់​ដែល​មាន​ជាក់​ស្តែង​ក្នុង​គណនី ។

ប័ណ្ណ​ឥណពន្ធអេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​ដែល​មាន​បង្កប់​ឧបករណ៍​អេឡិចត្រូនិក បោះផ្សាយ​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់​ផ្តល់​ជូន​អតិថិជន អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ម៉ាស៊ីន​អេធីអឹម (ATM), ម៉ាស៊ីន​ឆូតកាត (POS) ឬ​ប្រព័ន្ធ​អ៊ីខុមមើស (E-Commerce) ដើម្បី​ដកប្រាក់ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​ផ្សេងៗ ប្រកប​ដោយ​ភាព​ងាយ​ស្រួល ឆាប់​រហ័ស និង​សុវត្ថិភាព​ខ្ពស់​បំផុត ។

ប័ណ្ណ​ឥណទាន​អេស៊ីលីដា គឺ​ជា​ប័ណ្ណ​ប្លាស្ទិក​ដែល​មាន​បង្កប់​ឧបករណ៍​អេឡិចត្រូនិក បោះផ្សាយ​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់​ផ្តល់​ជូន​អតិថិជន អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ម៉ាស៊ីន​អេធីអឹម (ATM), ម៉ាស៊ីន​ឆូតកាត (POS) ឬ​ប្រព័ន្ធ​អ៊ីខុមមើស (E-Commerce) ដើម្បី​ដកប្រាក់ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​ផ្សេងៗ នៅ​ក្រោម​កម្រិត​បន្ទាត់​ឥណទាន​ដែល​មាន​ស្រាប់ ឬ​បាន​អនុម័ត​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ម៉ាស៊ីន​អេធីអឹម អេស៊ីលីដា អនុញាត​ឱ្យ​លោក​អ្នក​ធ្វើ​​ប្រតិបត្តិការ​សេវា​ធនាគារ បាន​គ្រប់​ពេលវេលា (២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត តាម​រយៈ​ប័ណ្ណ​របស់​ធនាគារ​អេស៊ីលីដា និង​ប័ណ្ណ​របស់​ធនាគារ​ផ្សេង...

ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ជា​ឧបករណ៍​អេឡិច​ត្រូនិក​ដែល​ប្រើ​ជា​មួយ ប័ណ្ណ​អេស៊ីលីដា ឬ​ប័ណ្ណ​ធនាគារ​ផ្សេង សម្រាប់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត ។ » ព័ត៌មានបន្ថែម...

លោកអ្នក​ក៏​អាច​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរស័ព្ទ ឬ​សេវា​ផ្សេងៗ​ទៀត តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី សេវា​អេស៊ីលីដា​អ៊ីនធើណែត និង​អេធីអឹម បាន​គ្រប់​ពេល​វេលា និង​មាន​ងាយស្រួល​បំផុត...

សេវា​បញ្ជា​តាម​រយៈ E-mail/Fax អនុញ្ញាត​ឱ្យ​លោក​អ្នក​ដែល​ជា​ម្ចាស់​គណនី​អាច​ផ្ញើ E-mail/Fax មក​កាន់​ធនាគារ​អេស៊ីលីដា ដើម្បី​ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ​គណនី​ពី​ចម្ងាយ ដូចជា ៖ ផ្ទេរ​ប្រាក់, ទូទាត់, ដក​ប្រាក់​ពី​គណនី ឬ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត តាម​បំណង​របស់​ម្ចាស់​គណនី បាន​យ៉ាង​ងាយ​ស្រួល និង​ឆាប់​រហ័ស ។

សេវា​ផ្ញើ​សារ​ជូន​ដំណឹង​ព័ត៌មាន​គណនី គឺ​ជា​ការ​ជូន​ដំណឹង​ពី​ធនាគារ​អេស៊ីលីដា ទៅ​កាន់​អតិថិជន​ម្ចាស់​គណនី​តាម​រយៈ​ទូរស័ព្ទ​ដៃ បន្ទាប់​ពី​មាន​ប្រតិបត្តិការ​កើត​ឡើង​លើ​គណនី​អតិថិជន...


សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ២៨៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.៧១៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០