តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  ប័ណ្ណឥណទាន​ប្រើប្រាស់​ផ្ទាល់​ខ្លួន

ប័ណ្ណឥណទាន​ប្រើប្រាស់​ផ្ទាល់​ខ្លួន

ប័ណ្ណ​ឥណទាន​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន គឺ​ជា​ប័ណ្ណ​ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ដើម្បី​ផ្តល់​ជូន​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម ព្រម​ទាំង​អាច​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​ផ្សេងៗ តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា ឬ​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីខុមមើស លើស​ពី​សមតុល្យ​ទឹក​ប្រាក់​ដែល​មាន​ជាក់​ស្តែង​ក្នុង​គណនី ។

អតិថិជន​ត្រូវ​បង់​ការ​ប្រាក់​លើ​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ដក​លើស (សមតុល្យ​អវិជ្ជមាន) តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ធនាគារ ។

ប្រតិបត្តិការ​ប័ណ្ណ

  • ម៉ាស៊ីន​អេធីអឹម
    • ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប ។
    • ដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ធនាគារ អេស៊ីលីដា ឡាវ ។
    • ដាក់​ប្រាក់​តាម​ម៉ាស៊ីន​ដាក់​ប្រាក់ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
    • ផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ និង​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ។ល។
  • ម៉ាស៊ីន​ឆូតកាត
    • ដក​ប្រាក់​តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត នៅ​តាម​បញ្ជរ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
    • ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម តាម​រយៈ​ម៉ាស៊ីន​ឆូត​កាត របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​តាម​ហាង​លក់​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ។
  • សេវា​អេស៊ីលីដា​អ៊ីខុមមើស
    • ទិញ និង​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស ។

ប្រភេទ​ប្រាក់

ប្រភេទ​ប្រាក់​សម្រាប់​ប័ណ្ណ​ឥណទាន​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ឬ​ប្រាក់​បាត ។ ក្នុង​ករណី​អតិថិជន​ដក​ប្រាក់ ឬ​ទូទាត់ជា​មួយ​ប្រភេទ​ប្រាក់​ផ្សេង​ពី​ប្រភេទ​ប្រាក់​របស់​ប័ណ្ណ នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យប្រវត្តិ តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ពេល​ទូទាត់​នោះ ។

លក្ខណ​សម្បត្តិ​អតិថិជន

ដើម្បី​អាច​ស្នើ​សុំ​ប័ណ្ណ​ឥណទាន​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន លោក​អ្នក​ត្រូវ​មាន ៖

  • អាយុ​ចាប់​ពី១៨ឆ្នាំ​ឡើង (នីតិជន) ។
  • មាន​អាសយដ្ឋាន​ទំនាក់​ទំនង​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។
  • មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា ។
  • មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិត​ឆ្លង​ដែន ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេង​ទៀត​ដែល​មាន​សុពលភាព ។
  • មាន​មុខរបរ ឬ​ប្រភព​ចំណូល​ច្បាស់លាស់ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៦៩   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.១៤៧   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០