www.acledabank.com.kh

homenavigate_nextផលិតផល និង​សេវាnavigate_nextឌីជីថលnavigate_nextសេវា​អេស៊ីលីដា​អ៊ីខុមមើស

សេវា​អេស៊ីលីដាអ៊ីខុមមើស 

ជម្រើស​ដ៏​ងាយ​ស្រួល និង​មាន​សុវត្ថិភាព សម្រាប់​លក់​ទំនិញ-សេវាកម្ម តាម​ប្រព័ន្ធ​អ៊ីនធើណែត ។

សេវា​អេស៊ីលីដា​អ៊ីខុមមើស សម្រាប់​ផ្តល់​មធ្យោបាយ​ឱ្យ​ក្រុមហ៊ុន/​អង្គភាព (ពាណិជ្ជករ) អាច​លក់​ទំនិញ-​សេវាកម្ម​តាម​ប្រព័ន្ធ​អ៊ីនធើណែត (Online Shopping) និង​អនុញ្ញាត​ឱ្យ​អតិថិជន​ដែល​ជា​ម្ចាស់​ប័ណ្ណ​ឥណពន្ធ ឬ​ប័ណ្ណ​ឥណទាន អាច​បញ្ជា​ទិញ និង​ទូទាត់បាន​ភ្លាមៗ តាម​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក ។

សេវា​នេះ​ផ្តល់​ជូន​ដល់​ក្រុមហ៊ុន/អង្គភាព​ផ្គត់ផ្គង់​ទំនិញ-សេវាកម្ម​គ្រប់​ប្រភេទ និង​ឱ្យ​អតិថិជន​ធ្វើការ​ទិញ និង​ទូទាត់​បាន​យ៉ាង​រហ័សប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ តាម​តម្រូវការ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​ពាស​ពេញ​ពិភព​លោក ។

អត្ថប្រយោជន៍​របស់​ពាណិជ្ជករ​ដែល​ជា​ម្ចាស់​វេបសាយ​លក់​ទំនិញ/សេវាកម្ម

សូមពិនិត្យ​មើល​តារាង​ដៃគូ ទីនេះ!

លក្ខណៈ​សម្បត្តិ​របស់​ពាណិជ្ជករ​ដែល​ជា​ម្ចាស់​វេបសាយ​លក់​ទំនិញ/សេវាកម្ម

ដើម្បី​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីខុមមើស ពាណិជ្ជករ​ដែល​ជា​ម្ចាស់​វេបសាយ​លក់​ទំនិញ/សេវាកម្ម​ត្រូវ​មាន​លក្ខណ​សម្បត្តិ​ដូច​ខាង​ក្រោម ៖

សូមពិនិត្យ​មើល​តារាង​ដៃគូ ទីនេះ!

ការដាក់ពាក្យ​ស្នើសុំ​សេវា​អេស៊ីលីដា​អ៊ីខុមមើស

អតិថិជន​ដែល​ជា​ពាណិជ្ជករ​ត្រូវ​អញ្ជើញ​មក​ការិយាល័យ​សាខា​របស់​ធនាគារ​អេស៊ីលីដា ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​តម្រូវ ៖ ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី នាយក ភាគហ៊ុនិក ឬ​ដៃគូ, អនុស្សរណៈ និង​លក្ខន្តិកៈ, វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម, លិខិត​អនុញ្ញាត​អាជីវកម្ម​ឬ​ឱ្យ​ដំណើរការ​អង្គភាព ។ល។

រូបិយប័ណ្ណ

ទូទាត់​ជារូបិយប័ណ្ណ​ដុល្លារ​អាមេរិក ។ ករណី​ប័ណ្ណ​ឥណពន្ធ ឬ​ប័ណ្ណ​ឥណទាន​របស់​អតិថិជន បោះផ្សាយ​ជា​រូបិយប័ណ្ណ​ផ្សេង ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​អន្តរជាតិ​របស់​ស្ថាប័ន​នៃ​ប័ណ្ណ​នោះ ។ល។

អត្ថប្រយោជន៍​របស់​ម្ចាស់​ប័ណ្ណ

ប្រភេទ​នៃ​ការ​ទូទាត់

សេវា​អេស៊ីលីដា​អ៊ីខុមមើស មាន​ពីរ​ជម្រើស​សម្រាប់​ការ​ទូទាត់ ដូច​ខាង​ក្រោម ៖

សំគាល់ ៖

សំណួរ-ចម្លើយ close

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើសុំឥឡូវនេះ

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ធនាគារពិតស្ថិត​ក្នុង​ដៃ​របស់​លោកអ្នក

មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ២.១៤១.៧២១ នាក់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧១ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ