តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​អេស៊ីលីដា​អ៊ីខុមមើស

សេវា​អេស៊ីលីដា​អ៊ីខុមមើស

សេវា​អេស៊ីលីដា​អ៊ីខុមមើស សម្រាប់​ផ្តល់​មធ្យោបាយ​ឱ្យ​ក្រុមហ៊ុន/​អង្គភាព (ពាណិជ្ជករ) អាច​លក់​ទំនិញ-​សេវាកម្ម​តាម​ប្រព័ន្ធ​អ៊ីនធើណែត (Online Shopping) និង​អនុញ្ញាត​ឱ្យ​អតិថិជន​ដែល​ជា​ម្ចាស់​ប័ណ្ណ​ឥណពន្ធ ឬ​ប័ណ្ណ​ឥណទាន អាច​បញ្ជា​ទិញ និង​ទូទាត់បាន​ភ្លាមៗ តាម​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក ។

សេវា​នេះ​ផ្តល់​ជូន​ដល់​ក្រុមហ៊ុន/អង្គភាព​ផ្គត់ផ្គង់​ទំនិញ-សេវាកម្ម​គ្រប់​ប្រភេទ និង​ឱ្យ​អតិថិជន​ធ្វើការ​ទិញ និង​ទូទាត់​បាន​យ៉ាង​រហ័សប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ តាម​តម្រូវការ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​ពាស​ពេញ​ពិភព​លោក ។

អត្ថប្រយោជន៍​របស់​ពាណិជ្ជករ​ដែល​ជា​ម្ចាស់​វេបសាយ​លក់​ទំនិញ/សេវាកម្ម

  • មាន​កេរ្តិ៍​ឈ្មោះ​ល្អ និង​ទទួល​ស្គាល់​ពី​អតិថិជន​គ្រប់​ទិសទី តាម​រយៈ​ការ​លក់​ទំនិញ​តាម​ប្រព័ន្ធអ៊ីនធើណែត និង​ទូទាត់​តាម​ប័ណ្ណ​ឥណពន្ធ ឬ​ប័ណ្ណ​ឥណទាន ។
  • បង្កើន​បរិមាណ​នៃ​ការ​លក់​ផលិតផល-សេវាកម្ម ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ។
  • បម្រើ​សេវា​រហ័ស និង​កាត់​បន្ថយ​ពេល​វេលា​លើការ​ទទួល​សាច់ប្រាក់ ។
  • មាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព នៅ​លើ​វេបសាយ​លក់​ទំនិញ ដែល​មាន​សុវត្ថិភាព​ខ្ពស់​ចៀសវាង​ការ​លួច​បន្លំ​ផ្សេងៗ ។
  • អាច​ត្រួត​ពិនិត្យ​របាយការណ៍ និង​តាម​ដាន​ការបង់​ប្រាក់​បាន​ភ្លាមៗ​នៅ​ក្នុង​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីខុមមើស ។
  • ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​របស់​ក្រុមហ៊ុន/អង្គភាព ក្នុង​ការ​បញ្ជាទិញ/ទូទាត់​ថ្លៃ​ទំនិញ​ពី​ចម្ងាយ ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​ហាង​ទំនិញ ហើយ​បាន​ទទួល​ទំនិញ​នៅ​តាម​អាសយដ្ឋាន​របស់​ខ្លួន ។

លក្ខណៈ​សម្បត្តិ​របស់​ពាណិជ្ជករ​ដែល​ជា​ម្ចាស់​វេបសាយ​លក់​ទំនិញ/សេវាកម្ម

ដើម្បី​អាច​ប្រើប្រាស់​សេវា​អេស៊ីលីដា​អ៊ីខុមមើស ពាណិជ្ជករ​ដែល​ជា​ម្ចាស់​វេបសាយ​លក់​ទំនិញ/សេវាកម្ម​ត្រូវ​មាន​លក្ខណ​សម្បត្តិ​ដូច​ខាង​ក្រោម ៖

  • មាន​គណនី​ជា​មួយ​ធនាគារ​អេស៊ីលីដា ។
  • មាន​វេបសាយ​សម្រាប់​លក់​ទំនិញ ឬ​សេវាកម្ម ។
  • មាន​ឈ្មោះ និង​ពាណិជ្ជសញ្ញា (Logo) របស់​ក្រុមហ៊ុន/អង្គភាព ។
  • មាន​រូបភាព​ទំនិញ និង​លក្ខណៈ​ពិសេស​របស់​ទំនិញ ឬ​សេវាកម្ម​ដែល​សម្រាប់​លក់​ជូន​អតិថិជន ។
  • ត្រូវ​ចេញ​វិក្កយបត្រ​អេឡិចត្រូនិក​ជូន​អតិថិជន ។
  • មាន​នីតិវិធី​ប្រគល់​ទំនិញ​ច្បាស់លាស់ ដូចជា របៀប/ពេលវេលា​​ប្រគល់​ទំនិញ ប្រទេស/តំបន់​ដែល​អាច​ដឹកជញ្ជូន​ទំនិញ​ដល់​ឬ​មិនដល់ ។ល។

ការដាក់ពាក្យ​ស្នើសុំ​សេវា​អេស៊ីលីដា​អ៊ីខុមមើស

អតិថិជន​ដែល​ជា​ពាណិជ្ជករ​ត្រូវ​អញ្ជើញ​មក​ការិយាល័យ​សាខា​របស់​ធនាគារ​អេស៊ីលីដា ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​តម្រូវ ៖ ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​គណនី នាយក ភាគទុនិក ឬ​ដៃគូ, អនុស្សរណៈ និង​លក្ខន្តិកៈ, វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម, លិខិត​អនុញ្ញាត​អាជីវកម្ម​ឬ​ឱ្យ​ដំណើរការ​អង្គភាព ។ល។

រូបិយប័ណ្ណ

ទូទាត់​ជារូបិយប័ណ្ណ​ដុល្លារ​អាមេរិក ។ ករណី​ប័ណ្ណ​ឥណពន្ធ ឬ​ប័ណ្ណ​ឥណទាន​របស់​អតិថិជន បោះផ្សាយ​ជា​រូបិយប័ណ្ណ​ផ្សេង ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​អន្តរជាតិ​របស់​ស្ថាប័ន​នៃ​ប័ណ្ណ​នោះ ។ល។

អត្ថប្រយោជន៍​របស់​ម្ចាស់​ប័ណ្ណ

  • ងាយ​ស្រួល​ទិញ​ទំនិញ និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ទូទាត់​ តាម​រយៈ​វេបសាយ​ដែល​លក់​ទំនិញ​ជា​ច្រើន​ប្រភេទ គ្រប់​ពេល​វេលា ។
  • ចំណេញ​ពេល​វេលា ដោយ​ធ្វើ​ការ​បញ្ជា​ទិញ​ទំនិញ​តាម​រយៈ​វេបសាយ គឺ​ពុំ​ចាំ​បាច់​ទៅ​កាន់​ហាង​លក់​ទំនិញ និង​ទទួល​បាន​ទំនិញ​ដល់​ទីកន្លែង ។
  • អាច​ទូទាត់​ថ្លៃ​ទំនិញ​តាម​រយៈ​ប័ណ្ណ​ឥណពន្ធ/ប័ណ្ណ​ឥណទាន ដោយ​ប្រើ​ប្រាស់​ព័ត៌មាន​ប័ណ្ណ និង​មិន​ចាំ​បាច់​បង្ហាញ​ប័ណ្ណ​ដល់​អ្នក​លក់ ។

ប័ណ្ណ​ដែល​អាច​ប្រើ​ជា​មួយ​ប្រព័ន្ធ​អេស៊ីលីដា​អ៊ីខុមមើស

  1. 20th ACA, Cambodia
  2. ប៊ុកមីបឺស ដត ខម
  3. Bousra.com
  4. CDRI - Comparative Education Society of Asia (CESA)
  5. សមាគម អភិវឌ្ឍន៍ កុមារ
  6. CooMarts
  7. EVISA
  8. Foundationfor Orphaned (Foundation for Orphaned and Disabled Children Association)
  9. GTF-GLUCK
  10. Jao Enterprises Cambodge
  11. KQUBE Online Shopping
  12. ឡារីតា
  13. មាយអូម៉ល
  14. សាលារៀន​អន្តរជាតិ​ម៉ូឌេន
  15. MY SABAY
  16. អ៊ិន ជី វ៉ាយ ដាតា
  17. Parts World US
  18. ក្រុមហ៊ុន ភ្នំពេញ-សូរិយា ដឹក​ជញ្ជូន​អ្នក​ដំណើរ
  19. PHSAR.NET
  20. ភីធីស៊ី កុំព្យូទ័រ
  21. សម្បត្តិ សុដា
  22. Siev Sophal Academy
  23. TAporta
  24. តោះហ្វាន់
  25. អង្គការ​នារី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​អនាម័យ

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៨២   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៩.២៨២   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៦៨៦
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប