តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​បញ្ជា​តាម​រយៈ​ E-mail/Fax

សេវា​បញ្ជា​តាម​រយៈ E-mail/Fax

សេវា​បញ្ជា​តាម​រយៈ E-mail/Fax អនុញ្ញាត​ឱ្យ​លោក​អ្នក​ដែល​ជា​ម្ចាស់​គណនី​អាច​ផ្ញើ E-mail/Fax មក​កាន់​ធនាគារ​អេស៊ីលីដា ដើម្បី​ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ​គណនី​ពី​ចម្ងាយ ដូចជា ៖ ផ្ទេរ​ប្រាក់, ទូទាត់, ដក​ប្រាក់​ពី​គណនី ឬ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត តាម​បំណង​របស់​ម្ចាស់​គណនី បាន​យ៉ាង​ងាយ​ស្រួល និង​ឆាប់​រហ័ស ។

លក្ខណៈពិសេស

ក្នុង​កិច្ចព្រមព្រៀង​ដំបូង​ជា​មួយ​ធនាគារ​អេស៊ីលីដា លោកអ្នក​អាច​ស្នើ​សុំធ្វើ​ប្រតិបត្តិការ ដូច​ខាង​ក្រោម ៖

  • ផ្ទេរប្រាក់ ទូទាត់ ឬ​ដក​ប្រាក់​ពី​គណនី ទៅ​ឱ្យ​ភាគី​ពាក់ព័ន្ធ ឬ​ភាគី​ទី៣
  • បើក​គណនី​មាន​កាល​កំណត់
  • បន្ត ឬ​បញ្ចប់​កិច្ច​សន្យា​គណនី​មាន​កាល​កំណត់
  • ដោះ​គណនី​ដែល​បាន​បង្ខាំង ឬ​ធ្វើ​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​គណនី​គ្មាន​ប្រតិបត្តិការ
  • ឬ​អាច​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត ទៅ​តាម​ការ​ព្រមព្រៀង

កម្រៃ​សេវា

  • តម្លៃ​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​ដំបូង គឺ ១២.០០០រៀល, ៣ដុល្លារអាមេរិក, ១២០បាត ឬ​សមមូល ។
  • តម្លៃ​សេវា​បញ្ជា​ក្នុង​មួយ​លើក គឺ ៨.០០០រៀល, ២ដុល្លារអាមេរិក, ១០០បាត ឬ​សមមូល បូក​នឹង​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក (ប្រសិន​បើ​មាន) ដោយ​កាត់​ចេញ​ពី​គណនី​អតិថិជន ។
  • មិន​គិត​ថ្លៃ​សេវា ចំពោះ​ការ​ស្នើ​សុំ​ធ្វើ​មោឃភាព​សេវា​បញ្ជា​តាមយៈ​ E-mail/Fax ឬ​ធ្វើ​មោឃភាព​ប្រតិបត្តិការ (អាច​ធ្វើ​មោឃភាព​បាន​លុះត្រា​តែ​ប្រតិបត្តិការ​នោះ​មិន​ទាន់​សម្រេច) ។ លោកអ្នក​អាច​ធ្វើ​មោឃភាព​ផ្ទាល់​នៅ​ធនាគារ​អេស៊ីលីដា ឬ​តាម​រយៈ E-mail/Fax ។
តម្លៃ​សេវា​ក្នុង​វេបសាយ​នេះ គឺ​សម្រាប់​ជម្រាប​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ថ្លៃ​សេវា និង​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

របៀប​​ប្រើ​ប្រាស់

  • លោក​អ្នក​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​ប្រើប្រាស់​សេវា​ ដោយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​នូវ ឈ្មោះ, លេខ​គណនី, លេខ​ប័ណ្ណ​សម្គាល់​ខ្លួន​ដែល​បាន​ដាក់​តម្កល់​នៅ​ធនាគារ​ពេល​បើក​គណនី និង​អាសយ​ដ្ឋាន​​អ៊ីម៉ែល ឬ​លេខ​ទូរសារ (E-mail/Fax) ។
  • ផ្ញើ​​អ៊ីម៉ែល ឬ​ទូរសារ ​មក​កាន់​លោក​នាយក​ប្រតិបត្តិ​ប្រតិបត្តិការនាយក-នាយិកា​សាខា​ធនាគារ​អេស៊ីលីដា ដែល​លោក​អ្នក​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា ។
  • រាល់ពេល​ធ្វើ​ប្រតិបត្តិការ លោក​អ្នក​ត្រូវបញ្ជាក់​នៅ​ក្នុង​​អ៊ីម៉ែល ឬ​ទូរសារ ឱ្យ​បាន​ច្បាស់​លាស់​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដូចជា ៖ ឈ្មោះ, លេខ​គណនី, ទំហំ​ទឹក​ប្រាក់, គោលបំណង ឬ​ឯកសារ​គាំទ្រ​ប្រសិន​បើ​ចាំបាច់ ហើយ​ត្រូវ​មាន​សមតុល្យ​ទឹក​ប្រាក់គ្រប់​គ្រាន់​នៅ​ក្នុង​គណនី ។
  • ក្នុង​ករណី​ផ្ញើ​តាម​ទូរសារ (Fax) ម្ចាស់​គណនី​ត្រូវ​ចុះ​ហត្ថលេខា​លើ​ទម្រង់​ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ ទៅ​តាម​លក្ខខណ្ឌ​ប្រតិបត្តិការ​គណនី មុន​នឹង​ផ្ញើ Fax ។
  • បញ្ជាក់​នូវ​ព័ត៌មាន​របស់​អ្នក​ទទួល​ឱ្យ​បាន​ច្បាស់លាស់ លើកលែង​តែ​ការ​ដាក់​ប្រាក់​បញ្ញើ​ក្នុង​គណនី​មាន​កាល​កំណត់ ដូចជា ៖
    • អ្នក​ទទួល​មាន​គណនី ៖ លេខ​គណនី និង​ឈ្មោះ​គណនី ។
    • អ្នក​ទទួល​គ្មាន​គណនី ៖ ឈ្មោះ, ភេទ, លេខ​អត្ត​សញ្ញាណ​ប័ណ្ណ, សៀវភៅ​គ្រួសារ​ឬ​លិខិត​ឆ្លង​ដែន, អាសយដ្ឋាន​របស់​អ្នក​ទទួល​ និង​ព័ត៌មាន​ធនាគារ​ទទួលផល (លោក​អ្នក​ត្រូវ​ទាក់ទង​ទៅ​អ្នក​ទទួល​ដោយ​ផ្ទាល់ ដើម្បី​ផ្តល់​ឯកសារ​ខាង​លើ​ដែល​ធនាគារ​ត្រូវការ​ចាំ​បាច់) ។
  • សូមចុចទីនេះ ដើម្បី​ទស្សនា​គំរូ​​អ៊ីម៉ែល ឬ​ទូរសារ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៧៣០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨.៨៩៧   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៦៨៦
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប