តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​ផ្ញើ​សារ​ជូនដំណឹង​ព័ត៌មាន​គណនី

សេវា​ផ្ញើ​សារ​ជូនដំណឹង​ព័ត៌មាន​គណនី

សេវា​ផ្ញើ​សារ​ជូន​ដំណឹង​ព័ត៌មាន​គណនី គឺ​ជា​ការ​ជូន​ដំណឹង​ពី​ធនាគារ​អេស៊ីលីដា ទៅ​កាន់​អតិថិជន​ម្ចាស់​គណនី​តាម​រយៈ​ទូរស័ព្ទ​ដៃ ។

សារ​ជូន​ដំណឹង​ខ្លីៗ​អំពី​ព័ត៌មាន​គណនី នឹង​ផ្ញើ​ជា​ស្វ័យប្រវត្តិ បន្ទាប់​ពី​មាន​ប្រតិបត្តិការ​កើត​ឡើង​លើ​គណនី​របស់​អតិថិជន ដូចជា​ប្រតិបត្តិការ​ដាក់-ដក​ជា​សាច់​ប្រាក់ ឬ​ជា​មូលប្បទានបត្រ, ផ្ទេរ​ប្រាក់ (ក្នុង​និង​ក្រៅ​ប្រទេស), បញ្ជា​អចិន្ត្រៃយ៍, ឥណទាន​វិបារូបរ៍ (គណនី​ចរន្ត), ឬ​ទូទាត់​ផ្សេងៗ ទាំង​នៅ​តាម​បញ្ជរ​ធនាគារ​អេស៊ីលីដា និង​តាម​រយៈ​សេវា​ធនាគារ​អេឡិចត្រូនិក (អេធីអឹម, ម៉ាស៊ីន​ឆូត​កាត, អេស៊ីលីដា​យូនីធី, អេស៊ីលីដា​អ៊ីនធើណែត, និង e-commerce) ។

អត្ថប្រយោជន៍

  • ទទួល​បាន​សារ​ជូន​ដំណឹង​អំពី​ព័ត៌មាន​គណនី ទាន់​ពេល​វេលា​នៅ​ពេល​មាន​ប្រតិបត្តិការ ។
  • មាន​ទំនុក​ចិត្ត និង​សុវត្ថិភាព​ខ្ពស់ ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​ជា​មួយ​ធនាគារ​អេស៊ីលីដា ។
  • ងាយ​ស្រួល​ក្នុងការ​ត្រួតពិនិត្យ​ប្រតិបត្តិការ​គណនី​បាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា ។

ភាសា និង​ទំហំ​សារ​ជូន​ដំណឹង

សារ​ជូន​ដំណឹង​ផ្ញើ​ជូន​លោកអ្នក​ ជា​ភាសា​អង់គ្លេស និង​មាន​ចំនួន​តួ​អក្សរ​រហូត​ដល់ ១៦០តួ ។

ដើម្បី​ស្នើ​សុំ​ប្រើប្រាស់​សេវា​ផ្ញើ​សារ​ជូន​ដំណឹង​​ព័ត៌មាន​គណនី

  • លោកអ្នក​អាច​ស្នើ​សុំ​ប្រើប្រាស់​សេវា​ផ្ញើ​សារ​ជូន​ដំណឹង​​ព័ត៌មាន​គណនី នៅ​តាម​សាខា​របស់​ធនាគារ​អេស៊ីលីដា ដែល​នៅ​ជិត​បំផុត ឬ​សាខា​ដែល​លោកអ្នក​មាន​គណនី​ស្ថិត​នៅ ឬ​អាច​ស្នើ​សុំ​តាម​រយៈ​អ៊ីម៉ែល/ទូរសារ ។
  • ត្រូវ​បំពេញ​ពាក្យ​ស្នើ​សុំប្រើប្រាស់​សេវា​ផ្ញើ​សារ​ជូន​ដំណឹង​​ព័ត៌មាន​គណនី ដោយ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​លេខ​គណនី​របស់​លោកអ្នក និង​លេខ​ទូរស័ព្ទ​សម្រាប់​ទទួល​សារ​ជូន​ដំណឹង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ ។

សំគាល់ ៖ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៦៤០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨.៩៨៨   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៦៨៦
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប