តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ផ្ទេរ​ប្រាក់  »  សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ Payone និង​ធនាគារ Hana

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ Payone និងធនាគារ Hana

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ Payone ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​ពលករ​ខ្មែរ ដែល​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ (ប្រទេស​កូរ៉េ​ខាង​ត្បូង) អាច​ផ្ទេរ​ប្រាក់​ពី​ធនាគារ Hana នៅ​សាធារណរដ្ឋ​កូរ៉េ មក​ឱ្យ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​ធនាគារ​អេស៊ីលីដា បាន​តម្លៃ​ទាប ឆាប់​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ។

អត្ថប្រយោជន៍

  • ងាយស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់ និង​ចំណាយ​ថ្លៃ​សេវា​ទាប
  • ទទួល​បាន​ការ​ផ្តល់​ព័ត៌មាន​ជា​ភាសា​ខ្មែរ ពី​ក្រុមហ៊ុន Payone, Inc.(1) ក្នុង​ករណី​មាន​ចម្ងល់​ទាក់ទង​នឹង​សេវា​ធនាគារ ឬ​សេវា​ផ្ទេរ​ប្រាក់
  • អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ តាម​រយៈ​ម៉ាស៊ីន​​អេធីអឹម​របស់​ធនាគារ Hana ជា​ភាសា​ខ្មែរ
  • ទទួល​បាន​ចំណេះដឹង​ថ្មីៗ តាម​រយៈ​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​នៅ​បរទេស

រូបិយប័ណ្ណ និង​ថ្លៃ​សេវា

  • លោក​អ្នក​អាច​ផ្ទេរ​​ជា ប្រាក់​ដុល្លារ​អាមេរិក ។
  • ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​មក​ពី​ធនាគារ Hana នៅ​សាធារណ​រដ្ឋ​​កូរ៉េ តាម​រយៈ Payone ត្រឹម​តែ ១០​ដុល្លារ​អាមេរិក ប៉ុណ្ណោះ​ក្នុង​មួយ​ប្រតិបត្តិការ ។

លក្ខខណ្ឌ​តម្រូវ

  • ជា​ពលករ​ខ្មែរ និង​មាន​គណនី​នៅ​ធនាគារ Hana នៃ​សាធារណ​រដ្ឋ​​កូរ៉េ និង​ប្រើ​​ប័ណ្ណ Pay Easy សម្រាប់​​ដក​ប្រាក់ ដាក់​ប្រាក់ ផ្ទេរ​ប្រាក់ និង​ទូទាត់​ផ្សេងៗ ។
  • គ្រួសារ​របស់ពលករ​ខ្មែរ ត្រូវ​មាន​គណនី​ជា​មួយ​សាខា ឬ​​ការិយាល័យ​ណា​មួយ​​របស់​ធនាគារ​អេស៊ីលីដា សម្រាប់​ទទួល​ប្រាក់​ផ្ទេរ​ពី​ធនាគារ Hana នៅ​សាធារណរដ្ឋ​កូរ៉េ ។

(1) Payone, Inc. ជា​ក្រុមហ៊ុន​ដែល​បាន​សហការ​ជា​មួយ​ធនាគារ​អេស៊ីលីដា ក្នុង​ការ​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ឱ្យ​ពលករ​ខ្មែរ ទៅ-មក រវាង​ប្រទេសកម្ពុជា និង​​សាធារណរដ្ឋ​កូរ៉េ ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២២   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៤.៦៧១   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៥.៨០៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប