តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ផ្ទេរ​ប្រាក់  »  សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ភ្នាក់ងារ វ៉េសស្ទឺន យូញៀន នៅ​កម្ពុជា ។

ធនាគារ​អេស៊ីលីដា ជា​ភ្នាក់ងារ​ផ្ទាល់​របស់ វ៉េសស្ទឺន យូញៀន ផ្តល់​ភាព​ងាយ​ស្រួល​ជូន​លោក​អ្នក​ក្នុង​ការ​ផ្ញើ​ប្រាក់ និង​ទទួល​ប្រាក់​ពី​ប្រទេស​ក្រៅ​បាន​ឆាប់​រហ័ស និង​ងាយ​ស្រួល​បំផុត ។

សូម​ទាក់​ទង​មក​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដែល​មានបម្រើ​សេវា​វ៉េសស្ទឺន យូញៀន និង​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ។

មាន​ភាព​ងាយ​ស្រួល​បំផុត​សម្រាប់​លោក​អ្នក​ក្នុង​ការ​ផ្ទេរ​ប្រាក់ គឺ​គ្រាន់​តែ​ប្រើ​ប្រាស់​សេវា​របស់ វ៉េសស្ទឺន យូញៀន ផ្ទេរ​ប្រាក់ ដែល​មាន​នៅ​ពាស​ពេញ​ពិភព​លោក ។

ភាព​ជឿ​ជាក់

វ៉េសស្ទឺន យូញៀន ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ជូន​ដល់​អតិថិជន​របស់​ខ្លួន​អស់​រយៈ​ពេល​ជាង ១៤០ ឆ្នាំ​មក​ហើយ ។ គ្រប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ត្រូវ​បាន​ត្រួត​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​ដោយ​លេខ​សម្ងាត់ ដើម្បី​ធានា​ថា ប្រាក់​របស់​លោក​អ្នក​ត្រូវ​បាន​ប្រគល់​ដល់​មនុស្ស​ដែល​លោក​អ្នក​ផ្ញើ​ទៅ​ឱ្យ គ្រប់​ចំនួន យ៉ាង​ឆាប់​រហ័ស ។

រហ័ស​ទាន់​ចិត្ត

ប្រាក់​ផ្ញើ​នឹង​ត្រូវ​បាន​ទទួល​ភ្លាមៗ ក្រោយ​ពី​ការ​ផ្ទេរ​មក​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ(១) ។ វ៉េសស្ទឺន យូញៀន បាន​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​អេឡិចត្រូនិក​ដ៏​ទំនើប​បំផុត និង​បណ្តាញ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​តែ​មួយ​គត់​នៅ​ពាស​ពេញ​ពិភព​លោក ក្នុង​ការ​ទូទាត់​ភ្លាមៗ​នៅ​ពេល​តែ​មួយ បាន​រហូត​ដល់​ជាង ២០០ ប្រទេស​នៅ​លើ​ពិភព​លោក ។

ភាព​ងាយ​ស្រួល

ភ្នាក់ងារ​របស់​វ៉េសស្ទឺន យូញៀន មាន​ទីតាំង​ជា​ច្រើន គឺ​មាន​ចំនួន​ជាង ៤៥០.០០០(២) ទីកន្លែង​ពាស​ពេញ​ពិភព​លោក សម្រាប់​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ ដោយ​ពុំ​ចាំ​បាច់​មាន​គណនី​នៅ​ធនាគារ ។ ភាគ​ច្រើន​នៅ​ការិយាល័យ​របស់​ភ្នាក់ងារ វ៉េសស្ទឺន យូញៀន មាន​ផ្តល់​សេវា​រាល់​ម៉ោង ពេញ​មួយ​សប្តាហ៍ ។

ដើម្បី​ផ្ញើ​ប្រាក់

  1. សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដែល​មាន​បម្រើ​សេវា​វ៉េសស្ទឺន យូញៀន និង​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក
  2. បំពេញ​ទម្រង់​ផ្ញើ​ប្រាក់ រួច​ប្រគល់​ទៅ​ឱ្យភ្នាក់ងារ ជា​មួយ​នឹង​ទឹក​ប្រាក់​ដែល​លោក​អ្នក​ត្រូវ​ការ​ផ្ញើ កម្រៃ​សេវា និង​អត្តសញ្ញាណ​ប័ណ្ណ​របស់​លោក​អ្នក
  3. ភ្នាក់ងារ​របស់​វ៉េសស្ទឺន យូញៀន នឹង​ផ្តល់​វិក្កយបត្រ​ផ្ញើ​ប្រាក់ និង​លេខ​សម្ងាត់
  4. ទូរស័ព្ទ​ទៅ​កាន់​អ្នក​ទទួល​ប្រាក់ ដោយ​ប្រាប់​ពី​ឈ្មោះ​អ្នក​ផ្ញើ ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ញើ ឈ្មោះ​ប្រទេស​ដែល​ផ្ញើ និង​លេខ​សម្ងាត់​ចំនួន ១០​ខ្ទង់ ។ សូម​កុំ​ផ្តល់​ព័ត៌មាន​ទាំង​នេះ​ទៅ​កាន់​អ្នក​ដទៃ ក្រៅ​ពី​អ្នក​ដែល​ត្រូវ​ទទួល​ប្រាក់ ។

ដើម្បី​ទទួល​ប្រាក់

  1. សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដែល​មាន​បម្រើ​សេវា​វ៉េសស្ទឺន យូញៀន និង​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក
  2. បំពេញ​ទម្រង់​បែប​បទ​ទទួល​ប្រាក់ ដោយ​បញ្ជាក់​ពីឈ្មោះ​អ្នក​ផ្ញើ ចំនួន​ទឹក​ប្រាក់ ឈ្មោះប្រទេស​ដែល​ផ្ញើ និង​លេខ​សម្ងាត់​ឱ្យ​បាន​ត្រឹម​ត្រូវ
  3. ប្រគល់​ទម្រង់​ទទួល​ប្រាក់​នេះ និង​អត្តសញ្ញាណ​ប័ណ្ណ​របស់​លោក​អ្នក ទៅ​ឱ្យ​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា
  4. ចុះ​ហត្ថលេខា​នៅ​លើ​វិក្កយបត្រ រួច​ហើយ​លោក​អ្នក​នឹង​ទទួល​បាន​ប្រាក់​ភ្លាម ។

រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​​វ៉េសស្ទឺន​យូញៀន 

យើង​ខ្ញុំ​មាន​ផ្តល់​នូវ​រង្វាន់​អនុស្សាវរីយ៍​ជូន​លោក​អ្នក​ ដែល​ប្រើប្រាស់​សេវា​ផ្ទេរ​ក្រៅប្រទេស​​តាម​រយៈ​វ៉េសស្ទឺនយូញៀន ដូច​មាន​បង្ហាញ​ក្នុង​តារាង​ខាង​ក្រោម ៖

ប្រភេទ​រង្វាន់ ទឹកប្រាក់​សរុប​ជា​ដុល្លារ​អាមេរិក
(អាច​ច្រើន​ជាង ១ប្រតិបត្តិការ)
ចំនួន​រង្វាន់​ផ្តល់​ជូន
សម្រាប់​ការ​ផ្ទេរ​ប្រាក់​ចូល
អាវយឺត / នាឡិកាប៉ោល / ឆ័ត្រ ចាប់ពី ១.០០០
វិទ្យុ ចាប់ពី ១.៥០០
កង្ហា ចាប់ពី ៣.០០០
ឆ្នាំងបាយអគ្គិសនី ចាប់ពី ៤.០០០
ឆ្នាំងអ៊ុតអគ្គិសនី ចាប់ពី ៥.០០០
ទូរទឹកកក ចាប់ពី ១៥.០០០
សម្រាប់​ការ​ផ្ទេរ​ប្រាក់​ចេញ
នាឡិកាប៉ោល ចាប់ពី ១.០០០
ឆ្នាំងបាយអគ្គិសនី ចាប់ពី ៤.០០០

កម្មវិធី​រង្វាន់​នេះ នឹង​អស់​សុពលភាព​នៅ​ពេល​ដែល​រង្វាន់​​អស់​ពី​ស្តុក ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សំគាល់ ៖ 

  • (១) រយៈពេល​ដែល​ទទួល​ប្រាក់ គឺ​អាស្រ័យ​ទៅ​តាម​ការ​បម្រើ និង​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​របស់​ភ្នាក់​ងារ​នៅ​តាម​តំបន់​នីមួយៗ ។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​ទម្រង់​ផ្ញើ​ប្រាក់​របស់​វ៉េសស្ទឺន យូញៀន ។
  • (២) តួលេខ​គិត​ត្រឹម ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១១ ។
  • សេវា​នេះ​មាន​បម្រើ​ជូន​រៀង​រាល់​ថ្ងៃ​ធ្វើការ ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ និង​ព្រឹក​ថ្ងៃ​សៅរ៍ (ម៉ោង ៧:៣០នាទី ដល់ ១១:៣០នាទី) ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ២២៥   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៩.៧៣៤   ចំនួនអ្នក​ទស្សនា​ពីម្សិល: ២៨.១៩២
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប