តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ផ្ទេរ​ប្រាក់  »  សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក

សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក

កាល​ពី​មុន​បើ​និយាយ​ពី​ការ​ផ្ទេរ​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​ដឹក​ជញ្ជូន​តាម​រយៈ​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ចំណាយ​ពេល​វេលា​យូរ ។ អ្វី​ដែល​លោក​អ្នក​រំពឹង​ចង់​បាន ឥឡូវ​នេះ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​មាន​បណ្ដាញ​ប្រតិបត្តិការ​ធំ​ទូលាយ​ជាង​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រើ​បច្ចេកវិជ្ជា​លំដាប់​ថ្នាក់​អន្តរជាតិ ដើម្បី​ផ្តល់​នូវ​ដំណោះ​ស្រាយ​មួយ​ជូន​លោក​អ្នក ។ សេវា​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​របស់ ធនាគារ អេស៊ីលីដា អាច​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក​ដោយ​សុវត្ថិភាព និង​លឿន​រហ័ស​ទាន់​ចិត្ត ទូទាំងគ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចំណាយ​សោហ៊ុយ​តិច​បំផុត ។

លោក​អ្នក​អាច​ផ្ទេរ​ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​បាត ប្រាក់​អឺរ៉ូ ប្រាក់​ដុង​វៀតណាម ប្រាក់​ដុល្លារ​អូស្ត្រាលី ឬ​ប្រាក់​ដុល្លារ​កាណាដា ទៅ​វិញ​ទៅ​មក​រវាង​សាខា​ធនាគារ​អេស៊ីលីដា គ្រប់​ខេត្ត-​រាជធានី និង​ទៅ​ធនាគារ​ផ្សេងៗ​ទៀត ។ ការ​ផ្ទេរ​អាច​ធ្វើ​ឡើង​ជា​សាច់​ប្រាក់ ឬ​តាម​រយៈ​គណនី នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។ ដោយ​មាន​ជំនួយ​ពី​បច្ចេកវិជ្ជា​ព័ត៌មានលំដាប់​ថ្នាក់​ពិភពលោក Globus ប្រតិបត្តិការលើ​បណ្ដាញ លោក​អ្នក​នឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ធនាគារ អេស៊ីលីដា ផ្តល់​ជូន​លោក​អ្នក​នូវ​សេវា​រហ័ស​ទាន់​ចិត្ត និង​ជឿ​ទុក​ចិត្ត​បាន ។

របៀប​ផ្ទេរ​ប្រាក់

  1. សូម​ទាក់ទង​មក​ភ្នាក់ងារ​បម្រើ​អតិថិជន​នៅ​សាខា​ធនាគារ​អេស៊ីលីដា ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត
  2. បំពេញ​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​ដ៏​ងាយ​ស្រួល ហើយ​ខ្លី
  3. បញ្ជាក់​ប្រាប់​ដល់​បុគ្គលិក​ធនាគារ​អេស៊ីលីដា នូវ ៖
    • ឈ្មោះ និង​លេខ​គណនី​របស់​អ្នក​ទទួល (ករណី​អ្នក​ទទួល​មាន​គណនី​ជាមួយ​នឹង​ធនាគារ​អេស៊ីលីដា)
    • ឈ្មោះ លេខ​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ផ្សេង​ទៀត​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​អ្នក​ទទួល (ករណី​អ្នក​ទទួល​មិន​មាន​គណនី​ជាមួយ​នឹង​ធនាគារ​អេស៊ីលីដា)
  4. ផ្តល់​ព័ត៌មាន​ដល់​អ្នក​ទទួល​អំពី​ចំនួន​ប្រាក់​ដែល​លោក​អ្នក​បាន​ផ្ទេរ ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​ក្រោយ​មក ដែល​អ្នក​ទទួល​អាច​ទទួល​ប្រាក់​នៅ​សាខា​ធនាគារ​អេស៊ីលីដា ។

របៀប​ទទួល​ប្រាក់

  1. អញ្ជើញ​មក​សាខា​ធនាគារ​អេស៊ីលីដា ហើយ​ផ្តល់​ព័ត៌មាន​ដល់​បុគ្គលិក​យើង​ខ្ញុំ​អំពី​ចំនួន​ទឹក​ប្រាក់ និង​ឈ្មោះ​របស់​អ្នក​ដែល​បាន​ផ្ញើ​ប្រាក់​មក​លោក​អ្នក
  2. បង្ហាញ​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​សម្គាល់​ខ្លួន​ផ្សេងៗ ទៅឱ្យ​បុគ្គលិក​ធនាគារ
  3. បន្ទាប់​ពី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ហើយ បុគ្គលិក​ធនាគារ​អេស៊ីលីដា នឹង​រៀប​ចំ​បើក​ប្រាក់​ជូន​លោក​អ្នក ។

សំគាល់ ៖ សេវា​នេះ​មាន​បម្រើ​ជូន​រៀង​រាល់​ថ្ងៃ​ធ្វើការ ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ និង​ព្រឹក​ថ្ងៃ​សៅរ៍ (ម៉ោង ៧:៣០នាទី ដល់ ១១:៣០នាទី) ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៨០   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.១៩៥   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០