តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ធានា​រ៉ាប់រង​អាយុជីវិត ក្នុង​នាម​ជា​អ្នក​ណែនាំ​អតិថិជន

សេវា​ធានា​រ៉ាប់រង​អាយុជីវិត ក្នុង​នាម​ជា​អ្នក​ណែនាំ​អតិថិជន

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់វិស័យ បាន​ចាប់​ដៃគូ​ជា​មួយ​ក្រុមហ៊ុន​ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ ក្នុង​វិស័យ​ធានា​រ៉ាប់រង និង​សេវាកម្ម​ហិរញ្ញវត្ថុ លំដាប់​ពិភពលោក ក្នុង​ការផ្តល់​ជូន​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ ជា​មួយ​នឹង​សេវាកម្ម និង​ផលិតផល​ធានារ៉ាប់រង​អាយុ​ជីវិត​លំដាប់​ពិភពលោក ដែល​មាន​បម្រើ​នៅ​គ្រប់​ការិយាល័យ​សាខា​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

​តាម​រយៈ​ភាព​ជា​ដៃគូ​នេះ ធនាគារ​អេស៊ីលីដា​នឹង​ជួយ​សម្រួល​ដល់​លោក​អ្នក​ដែល​មាន​តម្រូវការ​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង​អាយុ​ជីវិត ពី​ក្រុមហ៊ុន​ព្រូដិនសល ដើម្បី​ការពារ​លើ​ហានិភ័យ​គ្រួសារ​ដែល​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ផ្សេងៗ ។

តើ​សេវា​ធានារ៉ាប់រង​អាយុជីវិត ជា​អ្វី ?

សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត ជា​ការ​ធានា​និរន្តរភាព​នៃ​ប្រាក់​ចំណូល ដើម្បី​ឱ្យ​ជីវភាព​រស់​នៅ​របស់​គ្រួសារ ឬ​អ្នក​ជា​ទីស្រលាញ់​របស់​លោក​អ្នក​មាន​ស្ថិរភាព ក្នុង​ករណី​មាន​ហេតុការណ៍​កើត​ឡើង​ក្នុង​ពេល​ធានា ។

ហេតុ​អ្វី​លោក​អ្នក​ចាំ​បាច់​ត្រូវ​ទិញ​សេវា​ធានា​រ៉ាប់​រង​អាយុ​ជីវិត ?

  • ដើម្បី​ធានា​និរន្តរភាព​នៃ​ប្រាក់​ចំណូល​របស់​គ្រួសារ ឬ​អ្នក​ជា​ទីស្រលាញ់​របស់​លោក​អ្នក
  • អាច​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ដ៏​ល្អ
  • បំពេញ​ក្តី​ស្រមៃ​នៃ​អ្នក​ជា​ទីស្រលាញ់​របស់​លោកអ្នក ឱ្យ​ក្លាយ​ជា​ការពិត
  • សូម​ចុច​ទីនេះ សម្រាប់​ព័ត៌មាន​បន្ថែម​ និង​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ទិញ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត ពី​ក្រុមហ៊ុន​ព្រូដិនសល

ទំនាក់ទំនង

ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍ ឬ​ចម្ងល់​ផ្សេងៗ សូម​ទាក់ទង​ភ្នាក់ងារ​ប្រឹក្សា​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​ក្រុមហ៊ុ​ន​ព្រូដិនសល ប្រចាំការ​នៅ​តាម​សាខា ឬ​ការិយាល័យ​របស់​ធនាគារ​អេស៊ីលីដា ។ លោក​អ្នក​នឹង​ទទួល​បាន​ការ​ណែនាំ និង​ប្រឹក្សា​យោបល់​អំពី​សេវា​ធានា​រ៉ាប់​រង​អាយុ​ជីវិត ដោយ​បុគ្គលិក​មាន​ជំនាញ​ច្បាស់លាស់ ប្រកប​ដោយ​ភាព​ងាយស្រួល និង​ទំនុក​ចិត្ត​បំផុត ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

MORE
ACLEDA Unity ToanChet
ACLEDA Bank Plc.
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួន​អ្នក​កំពុង​ទស្សនា: ៣៦១   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៣.០៩៥   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៧.៩៣០