តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  ព័ត៌មាន​ខ្លីៗ​អំពី​ផលិតផល និង​សេវា

ព័ត៌មាន​ខ្លីៗ​អំពី​ផលិតផល និង​សេវា

ទូទាត់​វិក្កយបត្រ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨

ឥឡូវនេះ លោក​អ្នក​អាច​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​កម្ពុជា​សាខា​កោះញែក អគ្គិសនី​កម្ពុជា​សាខា​កែវសីមា និង​អគ្គិសនី​កម្ពុជា​សាខា​ពេជ្រាដា តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត បាន​យ៉ាង​ងាយ​ស្រួល គ្រប់​ទីកន្លែង និងគ្រប់​ពេល​វេលា ។

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អាច​ភ្ជាប់​ជា​មួយ​គណនី​ធនាគារ​បាន

ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨

ឥឡូវ​នេះ​លោក​អ្នក​អាច​ភ្ជាប់​គណនី​ធនាគារ ជាមួយ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ទាន់​ចិត្ត ទៅ​គណនី​ធនាគារ, ពី​គណនី​ធនាគារ ទៅ​គណនី​ទាន់​ចិត្ត, និង​ពី​គណនី​ធនាគារ ទៅ​គណនី​ធនាគារ ។ល។ សូម​​មើល​ពី​របៀប​ភ្ជាប់​គណនី​ធនាគារ នៅ​ក្នុង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ខាង​ក្រោម ៖

  • ជ្រើស​រើស​ប៊ូតុង ☰ (មាន​នៅ​ក្នុង​ម៉ឺនុយ​ចូល​ប្រើ​សេវា [Login])
  • ជ្រើស​រើស​ម៉ឺនុយ "ភ្ជាប់​ឬ​លុប​គណនី​ធនាគារ"
  • បញ្ចូល​លេខ​គណនី​ធនាគារ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត (គណនី​ធនាគារ ជា​ប្រាក់​រៀល និង/ឬ​ប្រាក់​ដុល្លារ​អាមេរិក ហើយ​ជា​គណនី​ឯកត្តជន ឬ​គណនី​រួម* (គណនី​ចរន្ត គណនី​បញ្ញើ​សំចៃ គណនី​បញ្ញើ​តាម​តម្រូវការ ឬ​គណនី​សម្រាប់​ប្រាក់​បៀវត្សរ៍) ទើប​អាច​ភ្ជាប់​បាន)
  • សូម​ចុច​ប៊ូតុង ✓
  • បញ្ចូល​លេខ​សុវត្ថិភាព​ដែល​បាន​ទទួល​តាម​រយៈ​ការ​ផ្ញើសារ
  • សូម​ចុច​ប៊ូតុង ✓ (លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​លេខ​ទូរស័ព្ទ​ដែល​ផ្តល់​ឱ្យ​នៅ​ពេល​បើក​គណនី​ធនាគារ ត្រូវ​តែ​ដូច​គ្នា ទើប​អាច​ភ្ជាប់​បាន)
  • លោក​អ្នក​អាច​ភ្ជាប់​គណនី​ផ្សេង​ទៀត ដែល​មាន​លេខ​សម្គាល់​អតិថិជន (CIF) តែ​មួយ
  • សូម​ចុច​ប៊ូតុង ✓
គណនី​រួម ត្រូវ​មាន​លក្ខខណ្ខ​នៃ​ប្រតិបត្តិការ​គណនី​ចែង​ថា "ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​អស់" និង​មាន​បញ្ចូល​ស្នាម​មេ​ដៃ (Fingerprint) ។
គណនី​ធនាគារ​ដែល​បាន​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​រួច​ហើយ មិន​អាច​ទូទាត់​វិក្កយបត្រ បញ្ចូល​ទឹក​ប្រាក់ និង​ទូទាត់​ទាន់​ចិត្ត​បាន​ទេ ។
បង់​ពន្ធ​ដារ​ទូទៅ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស

ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨

ឥឡូវ​នេះ​លោក​អ្នក​អាច​បង់​ពន្ធ​ដារ​ទូទៅ (លើក​លែង​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ) ជូន​អគ្គនាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស ។ ធនាគារ អេស៊ីលីដា គិត​ថ្លៃ​សេវា ៤.០០០រៀល ក្នុង​មួយ​ប្រតិបត្តិការ ដោយ​កាត់​ចេញ​ពី​គណនី​របស់​អតិថិជន​ដោយ​ស្វ័យ​ប្រវត្តិ ។ ការ​បង់​ពន្ធ​នេះ​ធ្វើ​ឡើង​ជា​ប្រាក់​រៀល ក្នុង​ករណី​គណនី​របស់​អតិថិជន​ជា​ប្រាក់​ផ្សេង នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​របស់​ធនាគារ អេស៊ីលីដា ។

ទូទាត់​វិក្កយបត្រ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​សេវា​អេស៊ីលីដា​អ៊ីនធើណែត

ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧

ឥឡូវនេះ លោក​អ្នក​អាច​បង់​ថ្លៃ​ប្រើ​ប្រាស់​អ៊ីន​ធើ​ណែត​របស់​ក្រុមហ៊ុនតែលកូថេក តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​សេវា​អេស៊ីលីដា​អ៊ីនធើណែត បាន​យ៉ាង​ងាយ​ស្រួល គ្រប់​ទីកន្លែង និងគ្រប់​ពេល​វេលា ។

គណនី​អនាគត​កុមារ

ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧

គណនី​អនាគត​កុមារ ឬ​គណនី​កុមារ ជា​សេវា​ប្រាក់​បញ្ញើ-សន្សំ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​អនុញ្ញាត​ឱ្យ​ឪពុក-ម្តាយ ឬ​អ្នក​អាណា​ព្យាបាល អាច​លើក​ទឹក​ចិត្ត និង​បណ្តុះ​គំនិត​កូន ឬ​កុមារ ដោយ​បើក​គណនី​សម្រាប់​កូន ឬ​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទុក ដើម្បី​គ្រប់​គ្រង​សាច់​ប្រាក់​ឱ្យ​មាន​សុវត្ថិភាព និង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់ ។

ផ្ទេរ​ប្រាក់​ពី​ធនាគារ​គូកមីន នៅ​សាធារណរដ្ឋ​កូរ៉េ

ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧

ឥឡូវ​នេះ​អតិថិជន​ដែល​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ ឬ​វេបសាយ (Mobile App/Web) របស់​ធនាគារ​គូកមីន នៃ​សាធារណរដ្ឋ​កូរ៉េ (ប្រទេស​កូរ៉េ​ខាង​ត្បូង) អាច​ផ្ទេរ​ប្រាក់​ចូល​គណនី​របស់​អ្នក​ទទួល​ផល​នៅ​ធនាគារ​អេស៊ីលីដា ក្នុង​ប្រទេស​កម្ពុជា ហើយ​ធនាគារ​អេស៊ីលីដា កាត់​ថ្លៃ​សេវា​ពី​អ្នក​ទទួល​ផល​ចំនួន ៦ដុល្លារ​អាមេរិក ក្នុង​មួយ​ប្រតិបត្តិការ ។

សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធើ​ណែត (Online Payment)

ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧

ប័ណ្ណ​ម៉ាស្ទ័រកាត​អេស៊ីលីដា បាន​បំពាក់​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ការពារ​សុវត្ថិភាព​ប័ណ្ណ ដោយ​តម្រូវ​ឱ្យ​លោក​អ្នក​បញ្ចូល​លេខ​សុវត្ថិភាព (OTP) ដែល​ប្រព័ន្ធ​ផ្ញើសារ (SMS) ជូន​អតិថិជន តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​បាន​ចុះ​ឈ្មោះ នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធើ​ណែត (Online Payment) ដែល​មាន​សញ្ញា "MasterCard SecureCode" ។ សូម​ជូន​ដំណឹង​មក​ធនាគារ​នៅ​ពេល​មាន​ការ​កែប្រែ​លេខ​ទូរស័ព្ទ ។

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

ដំណើរការ​គណនី​គ្មាន​ប្រតិបត្តិការ​របស់​លោក​អ្នក តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា ដោយ​ឥតគិត​ថ្លៃ 

ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦

ឥឡូវ​នេះ​លោក​អ្នក​អាច​ប្រើ​ប័ណ្ណ​ឥណពន្ធ​អេស៊ីលីដា (ប័ណ្ណ​អេធីអឹម​អេស៊ីលីដា ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា និង​ប័ណ្ណ​ឥណពន្ធ​ម៉ាស្ទ័រកាត​អេស៊ីលីដា) និង​ប័ណ្ណ​ឥណទាន​ប្រើប្រាស់​ផ្ទាល់​ខ្លួន ធ្វើ​ឱ្យ​គណនី​គ្មាន​ប្រតិបត្តិការ​របស់​លោក​អ្នក​ដំណើរការ​ឡើង​វិញ (Re-activate dormant account) តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា ដោយ​ឥត​គិត​ថ្លៃ ។ ខាង​ក្រោម​គឺ​ជា​របៀប​ធ្វើ​ឱ្យ​ដំណើរការ​ឡើង​វិញ នូវ​គណនី​គ្មាន​ប្រតិបត្តិការ តាម​រយៈ​ម៉ាស៊ីន​អេធីអឹម ៖

  1. សូម​បញ្ចូល​ប័ណ្ណ​ក្នុង​ម៉ាស៊ីន​អេធីអឹម
  2. ជ្រើស​រើស​ភាសា
  3. បញ្ចូល​លេខ​សម្ងាត់
  4. ជ្រើសរើស "សេវា​ផ្សេងៗ"
  5. ជ្រើស​រើស "ដំណើរការ​គណនី​ឡើង​វិញ"
  6. ជ្រើស​រើស​លេខ​គណនី​ដែល​ត្រូវ​ធ្វើ​ឱ្យ​ដំណើរការ​ឡើង​វិញ
  7. ជ្រើស​រើស "បាទ/ចាស"
  8. ប្រតិបត្តិការ​ទទួល​បាន​ជោគជ័យ
សេចក្តី​ជូន​ដំណឹង ស្តីពី​ការ​បង់​ប្រាក់​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​តាម​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា

ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦

ឥឡូវ​នេះ​លោកអ្នក​អាច​អញ្ជើញ​មក​បង់​ប្រាក់​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម (កម្រៃ​សេវា​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​កម្រៃ​សេវា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ) នៅ​តាម​បញ្ជរ​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា គិត​ថ្លៃ​សេវា​ក្នុង​មួយ​ប្រតិបត្តិការ ១ដុល្លារ​អាមេរិក ឬ ៤.០០០រៀល ។ ម្យ៉ាង​វិញ​ទៀត លោក​អ្នក​ក៏​អាច​បង់​កម្រៃ​សេវា​ទាំង​នេះ​តាម​រយៈ​សេវា​អេស៊ីលីដា​អ៊ីខុមមើស នៅ​លើ​វេបសាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ផង​ដែរ ។

ធនាគារ​អេស៊ីលីដា ទទួល​បង់​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក

លោក​អ្នក​អាច​បង់​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍ (Nonimmigrant Visa) របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក តាម​រយៈ​សាខា​របស់​ធនាគារ​អេស៊ីលីដា នៅ​ទូទាំង​ប្រទេស ។ សូម​ចុច​ពាក្យ​ភ្ជាប់​ខាង​ក្រោម សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ថ្លៃ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នេះ ៖
» ថ្លៃ​ដាក់​ពាក្យ​សុំទិដ្ឋាការ
» អត្រា​ប្តូរ​ប្រាក់

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ១២១   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ១៤.៦៦៩   ចំនួនអ្នក​ទស្សនា​ពីម្សិល: ១៥.៨០៩
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប