តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
បិទ
English       ភាសាខ្មែរ

 »  ផលិតផល និង​សេវា  »  សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម

សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម

ភាព​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​នៃ​អាជីវកម្ម​របស់​លោក​អ្នក អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន ។ កត្តា​ដ៏​សំខាន់​មួយ គឺ​ការ​សហការ​ជាមួយ​នឹង​ធនាគារ​មួយ​ដែល​លោក​អ្នក​អាច​ជឿ​ទុក​ចិត្ត​យ៉ាង​ពេញ​លេញ​គ្រប់​ពេល​វេលា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ជួយ​អាជីវកម្ម​របស់​លោក​អ្នក តាម​រយៈ​បណ្ដាញ​សាខា​ដ៏​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជា​មួយ​ប្រព័ន្ធ​បច្ចេកវិជ្ជា​លំដាប់​ថ្នាក់​ពិភពលោក ។

គោល​បំណង​របស់​យើង​ខ្ញុំ គឺ​ផ្គត់ផ្គង់​នូវ​សេវា​ហិរញ្ញវត្ថុ​គ្រប់​ផ្នែក​ទាំង​អស់ ជាមួយ​នឹង​ដំណោះស្រាយ​ដ៏​ឈ្លាស​វៃ និង​ឆាប់​រហ័ស​សម្រាប់​បំពេញ​តាម​តម្រូវ​ការ​នៃ​ក្រុមហ៊ុន​របស់​លោកអ្នក ។ ឥឡូវ​នេះ​ធនាគារ​អេស៊ីលីដា​បម្រើ​សេវា​ហិរញ្ញប្បទាន​ដូច​ខាង​ក្រោម ៖

សេវា Documentary Collection

  • Import Documentary Collection
    ជា​ឯកសារ​ដែល​ធនាគារ​អេស៊ីលីដា តំណាង​ភាគី​អ្នក​ទិញ ទទួល Import Bill ពី​ធនាគារ​ជា​តំណាង​ភាគី​អ្នក​លក់ ដូចជា Drafts, វិក្កយបត្រ, បញ្ជីរាយ​ឈ្មោះ​ទំនិញ ។ល។ ដើម្បី​បញ្ជូន​លិខិត​ទាំង​នេះ​ទៅឱ្យ​ភាគី​អ្នក​ទិញ ដោយ​ធានា​បាន​ថា ឯកសារ​ទាំង​នេះ​ពិត​ជា​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង ដើម្បី​ទូទាត់​ភ្លាមៗ ឬ​ទទួល​ទុក​ទូទាត់​ពេលក្រោយ ។
  • Export Documentary Collection
    អ្នក​លក់​ត្រូវ​រៀប​ចំ​ឯកសារ ដូចជា បញ្ជី​រាយ​មុខ​ទំនិញ, ឯកសារ​ដឹកជញ្ជូន, វិញ្ញាបនបត្រ​ធានា​រ៉ាប់រង, វិក្កយបត្រ​ពាណិជ្ជកម្ម, វិញ្ញាបនបត្រ​អធិការកិច្ច ។ល។ ដើម្បី​បញ្ជូន​មកឱ្យ​ធនាគារ​អេស៊ីលីដា បញ្ជូន​បន្ត​ទៅឱ្យ​ធនាគារ​ភាគី​អ្នក​ទិញ ។

សេវា​លិខិត​ឥណទាន

សេវា​លិខិត​ឥណទាន គឺ​ជា​កិច្ចសន្យា​ឯកតោភាគី​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​អេស៊ីលីដា យោង​លើ​សំណើរ​សុំ​របស់​អ្នក​នាំ​ចូល (អ្នក​ទិញ) ធានា​លើ​ការ​ទូទាត់​ថ្លៃ​ទំនិញ​ដ៏​ត្រឹមត្រូវ​មួយ​ដល់​អ្នក​លក់ ប្រសិន​បើ​គាត់​អាច​បំពេញ​តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដែល​មាន​ចែង​ក្នុង​លិខិត​ឥណទាន ហើយ​ការ​ធានា​អះអាង​នេះ ធ្វើ​ឡើង​តាម​រយៈ​ធនាគារ​របស់​អ្នក​នាំ​ចេញ ឬ​អ្នក​លក់ ។ សេវា​លិខិត​ឥណទាន​មាន​ពីរ​ប្រភេទ​គឺ ៖

  • សេវា​លិខិត​ឥណទាន (នាំ​ចូល)
    សេវា​លិខិត​ឥណទាន (នាំ​ចូល) គឺ​ជា​សេវា​មួយ​ដែល​ធនាគារ​អេស៊ីលីដា ចេញ​ជា​លិខិត​ជំនួស​មុខឱ្យ​អ្នក​ស្នើ​សុំ (អ្នក​ទិញ) ធានា​ចំពោះ​អ្នក​ទទួល​ផល (អ្នក​លក់) នូវ​ការ​ទូទាត់​ថ្លៃ​ទំនិញ​ដ៏​ត្រឹម​ត្រូវ​មួយ​ដល់​អ្នក​លក់ ក្នុង​ករណី​ដែល​គាត់​អាច​បំពេញ​តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដែល​មាន​ចែង​នៅ​ក្នុង​លិខិត​ឥណទាន ។
  • សេវា​លិខិត​ឥណទាន (នាំ​ចេញ)
    សេវា​លិខិត​ឥណទាន (នាំ​ចេញ) គឺ​ជា​សេវា​មួយ​ដែល​ធនាគារ​អេស៊ីលីដា ដើរ​តួនាទី​ជា​អ្នក​ជូន​ដំណឹង ធានា​អះអាង​បន្ថែម​លើ​ការ​ទូទាត់​ថ្លៃ​ទំនិញ ឬ​ផ្តល់​ហិរញ្ញប្បទាន ឬ​សេវា​ផ្សេងៗ​ទៀត​ដល់​អ្នក​លក់ លើ​លិខិត​ឥណទាន​ដែល​បាន​ចេញ​ដោយ​ធនាគារ​របស់​អ្នក​ទិញ ។ ដោយ​ក្នុង​នោះ​ធនាគារ​អេស៊ីលីដា មាន​តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ភាព​ត្រឹម​ត្រូវ​និង​គ្រប់គ្រាន់​នៃ​លិខិត​ឥណទាន ដោយ​ប្រៀប​ធៀប​ជាមួយ​នឹង​កិច្ចសន្យា​ទិញ-លក់​ទំនិញ ។

សេវា​លិខិត​ធានា

ដើម្បី​ប្រតិបត្តិការ​មុខ​ជំនួញ​មាន​ទំហំ​ធំ ឬ​គ្រោង​ការ​ដែល​មាន​តម្លៃ​ថ្លៃ លោក​អ្នក​ចាំ​បាច់​ត្រូវ​មាន​លិខិត​ធានា ។ ដោយ​យោង​ទៅ​តាម​គោល​បំណង និង​តម្រូវ​ការ​ផ្សេងៗ​ជា​ច្រើន ធនាគារ​អេស៊ីលីដា​បាន​បង្កើត​សេវា​លិខិត​ធានា​ជា​ច្រើន​ប្រភេទ ដែល​លោក​អ្នក​អាច​ប្រើបាស់​ដើម្បី​បំពេញ​តម្រូវ​ការ​ទាំង​នោះ ។

  • លិខិត​ធានា​លើ​ការ​ដឹក​ជញ្ជូន ៖ ជា​លិខិត​មួយ​ប្រភេទ​ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជំនួស​មុខឱ្យ​អ្នក​នាំ​ចូល (អ្នក​ទិញ) ធានា​ចំពោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន នូវ​រាល់​ការ​ខូច​ខាត ការ​បាត់​បង់ ឬ​ការ​រងគ្រោះ ដែល​បណ្តាល​មក​ពី​ក្រុមហ៊ុន​បាន​ប្រគល់​ទំនិញឱ្យ​អ្នក​នាំ​ចូល ដោយ​គ្មាន​ឯកសារ​ទំនិញ ។ តម្រូវ​ការ​លិខិត​ប្រភេទ​នេះ កើត​មាន​ឡើង​នៅ​ពេល​ដែល​ទំនិញ​មក​ដល់​គោល​ដៅ មុន​ឯកសារ​ទំនិញ​មក​ដល់ ។
  • លិខិត​ធានា​លើ​ការ​ដេញ​ថ្លៃ ៖ ជា​លិខិត​មួយ​ដែល​ចេញ​ដោយ​ធនាគារ អេស៊ីលីដា ទៅឱ្យ​អតិថិជន​របស់​ធនាគារ ដើម្បី​បំពេញ​តម្រូវ​ការ​ដេញ​ថ្លៃ​ផ្សេងៗ និង​ធានា​រ៉ាប់​រង​ពី​ការ​ទាម​ទារ​របស់​អ្នក​ដាក់ឱ្យ​ដេញ​ថ្លៃ ។
  • លិខិត​ធានា​លើ​ការ​ទូទាត់ ៖ ជា​លិខិត​មួយ​ដែល​ចេញ​ដោយ​ធនាគារ ទៅឱ្យ​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ដើម្បី​ធានា​រ៉ាប់​រង​ការ​ចំណាយ​ទៅឱ្យ​អ្នក​ផ្គត់​ផ្គង់ ។
  • លិខិត​ធានា​បុរេ​ប្រទាន ៖ ជា​លិខិត​ធានា​ដែល​ចេញ​ដោយ​ធនាគារ ទៅឱ្យ​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ដើម្បី​ធានា​ចំពោះ​ការ​អនុវត្ត​កិច្ចសន្យា​មួយ ដែល​បាន​ទទួល​ប្រាក់​បុរេ​ប្រទាន​រួច​ហើយ ។
  • លិខិត​ធានា​លើ​ការ​អនុវត្ត​កិច្ចសន្យា ៖ ជា​លិខិត​ធានា​ដែល​ចេញ​ដោយ​ធនាគារ ទៅឱ្យ​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ដើម្បី​ធានា​ដល់​ការ​ប្រតិបត្តិការ​គម្រោង ជា​ពិសេស​គម្រោង​​សម្រាប់​ស្ថាបនា ។
  • លិខិត​ធានា​លើ​ការ​ឃាត់ទុក​សាច់​ប្រាក់ ៖ ជា​លិខិត​មួយ​ប្រភេទ​ដែល​ចេញ​ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ធានា​ទូទាត់​សំណង​ដល់​អ្នក​ទទួល​ផល ចំពោះ​ការ​យល់​ព្រម​​ផ្តល់​សាច់ប្រាក់​ដែល​ត្រូវ​ឃាត់​ទុក ទៅឱ្យ​អ្នក​ស្នើ​សុំ ក្នុង​ករណី​អ្នក​ស្នើ​សុំ​មិន​បាន ឬ​មិន​អាច​អនុវត្ត​ត្រឹមត្រូវ​តាម​កិច្ចសន្យា​នៃ​កិច្ច​ព្រម​ព្រៀង ឬ​កិច្ចសន្យា ដូច​មាន​ចែង​ក្នុង​លិខិត​ធានា អ្នក​ទទួល​ផល​អាច​ស្នើ​សុំ​ការ​ទូទាត់​សំណង​ពី​ធនាគារ​បាន ។

សេវា​ឥណទាន​ពាណិជ្ជកម្ម

សេវា​ឥណទាន​ពាណិជ្ជកម្ម ជាឥណទាន​មួយ​ប្រភេទ​ដែល​ផ្តល់ជូន​លោក​អ្នក​សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​នាំចូល ឬ​នាំចេញ​នូវ​ទំនិញ​ស្រប​ច្បាប់​គ្រប់​ប្រភេទ​ដូចជា ៖ វត្ថុធាតុដើម ផលិតផល​ពាក់កណ្តាល​សម្រេច ឬ​ផលិតផល​សម្រេច ។ល។ ឥណទាន​នេះ ជួយ​សម្រួល​ដល់​លំហូរសាច់ប្រាក់ ឬ​ជា​ទុន​បង្វិល​របស់​លោក​អ្នក​ក្នុងការ​ធ្វើ​ជំនួញ ។

  • ឥណទាន​សម្រាប់​ការ​នាំ​ចូល
    ឥណទាន​សម្រាប់​ការ​នាំ​ចូល ជា​ឥណទាន​ដែល​ផ្តល់​ជូន​លោក​អ្នក​សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​នាំចូល​នូវ​ទំនិញ​ស្រប​ច្បាប់​គ្រប់​ប្រភេទ​ដូចជា ៖ វត្ថុធាតុដើម ផលិតផល​ពាក់កណ្តាល​សម្រេច ផលិតផល​សម្រេច ។ល។ ឥណទាន​សម្រាប់​ការ​នាំ​ចូល​មាន ​៣​ប្រភេទ​ ៖
    • Loan Against Trust Receipt (LATR)
    • Import Loan (IML)
    • Loan Against Import (LAI)
  • ឥណទាន​សម្រាប់​ការ​នាំ​ចេញ
    ឥណទាន​សម្រាប់​ការ​នាំ​ចេញ គឺជា​ឥណទាន​ដែល​ផ្តល់​ជូន​លោក​អ្នក​សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​ក្នុង​ការ​នាំចេញ​ទំនិញ​ស្រប​ច្បាប់​គ្រប់​ប្រភេទ ដូច​ជា​វត្ថុធាតុដើម ផលិតផល​ពាក់កណ្តាល​សម្រេច ផលិតផល​សម្រេច ។ល។ ឥណទាន​សម្រាប់​ការ​នាំ​ចេញ​មាន ៣​ប្រភេទ ៖
    • Pre-Shipment Loans / Packing Credit (Pre-Shipment Facilities)
    • Credit Bills Negotiation 'CBN' / Bill Collection 'BC' (Post-Shipment Facilities)
    • Outward Bills 'OB' (Post-Shipment Facilities)

សំគាល់ ៖ ដើម្បី​ប្រើប្រាស់​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម លោកអ្នក​ត្រូវ​មាន​គណនី​មួយ​​ជា​មួយ​ធនាគារ​អេស៊ីលីដា ។ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សូម​លោក​អ្នក​មេត្តា​ចំណាយ​ពេល​ប្រហែល ១០នាទី ដើម្បី​ផ្តល់​នូវ​ចម្លើយ និង​សំណូម​ពរ​ផ្សេងៗ ។ ចម្លើយ​របស់​លោក​អ្នក​នឹង​រក្សា​ការ​សម្ងាត់ ។

យល់ព្រម

ប្រើ​ប្រាស់​ប័ណ្ណម៉ាស្ទ័រកាត​អេស៊ីលីដា លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ជា​ច្រើន* ជា​ពិសេស​សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាកាវ និងសិង្ហបុរី ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទីនេះ ។

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ
(បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)
ទូរស័ព្ទ ៖ ០១៥ ៨៨៨ ៦៥៤
អ៊ីម៉ែល ៖ cmc@acledabank.com.kh

ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួន​អ្នក​កំពុង​ទស្សនា: ៧៨៤   ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ: ៨.៥៥២   ចំនួនអ្នក​ទស្សនា​ពីម្សិល: ៨.៦៨៦
ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ (PDF)   ព័ត៌មានលើហ្វេសប៊ុក   វីដេអូលើយូធូប